ខេត្តព្រះសីហនុ: នៅព្រឹក ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២០ ស្ថិតក្នុងភូមិចាំស្រី ឃុំកំពង់សីលា ស្រុកកំពង់សីលា ខេត្តព្រះសីហនុ មានករណីឆក់ខ្សែភ្លើងមួយកើតឡើង តែពុំបណ្តាលឲ្យបាត់បង់ជីវិតឡើយ។
សមត្ថកិច្ចបានបញ្ជាក់ថា ជនរងគ្រោះឈ្មោះលី ដាវី ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបរជាងផ្សាដែក មានទីលំនៅភូមិក្រាំងអាត់ ឃុំកំពង់សីលា ស្រុកកំពង់សីលា ខេត្តព្រះសីហនុ។
មូលហេតុដោយសារលើកដែកទៅលើប៉ះនឹង ខ្សែរភ្លើងបណ្តាលឲ្យឆក់ធ្លាក់មកខាងក្រោម។
បច្ចុប្បន្នជនរងគ្រោះសំរាកព្យាបាល នៅមណ្ឌលសុខភាពតក្កវិតស្រុកកំពង់សីលា៕ ឆ្លាមសមុទ្រ