ព័ត៌មានទាន់ហេតុការណ៍៖

បាញ់សម្លាប់នាយរងប៉ុស្តិ៍ ចំណែកនាយប៉ុស្តិ៍របួសធ្ងន់ ពេលចូលទៅអន្តរាគមន៍ករណីហិង្សាហើយត្រូវជនសង្ស័យដណ្ដើមកាំភ្លើងបាន

ចែករំលែក៖

ខេត្តកំពង់ស្ពឺ​ ៖​ ប្រភពព័ត៌មានបានរាយការណ៍ថា មេប៉ុស្តិ៍៍ និង​នាយរង ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ចំបក់ ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ ចំនួន​០២​នាក់ រង​ការ​បាញ់ប្រហារ​ពី​សំណាក់​ជនល្មើស​បណ្តាល​ឲ្យ​ស្លាប់​ម្នាក់​ពេល​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ និង​រង​របួស​ធ្ងន់​ម្នាក់ ពេលចូលទៅអន្តរាគមន៍ទប់ស្កាត់ករណីអំពើ​ហិង្សា​មួយ នៅវេលនៅវេលាម៉ោងប្រមាណជាង១៩ នា​ថ្ងៃ​ទី​១៨ ខែ​មករា ឆ្នាំ​២០២០ ស្ថិតនៅ​ភូមិ​ក្រាំងចេក ឃុំ​ចំបក់ ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ ខណៈ​នាយរង​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ចំបក់​ចុះ​អន្តរាគមន៍ ករណី​អំពើហិង្សា​មួយ​ដែលសាមួយដែលកើតឡើងនៅភូមិ-ឃុំកើតហេតុ។

បើតាមរបាយការណ៍របស់លោក ហន ពិសិដ្ឋ អភិបាលស្រុក​ភ្នំស្រួច បានឲ្យដឹងថា លោក​អនុសេនីយ៍ទោ ទុយ ពៅ នាយរង ប៉ុស្តិ៍​ឃុំ​ចំបក់ ត្រូវបាន​ជនល្មើស​ដណ្តើម​កាំភ្លើងខ្លី ម៉ាក K59 បាន​ពី​ចង្កេះ​របស់លោក ​រួច​បាញ់​បណ្តាល​ឲ្យ​ស្លាប់នៅ​នឹង​កន្លែង​។ បន្ទាប់មក​ជនល្មើស ​បាន​បាញ់​តម្រង់​ទៅ​លោក រស់ សារិន នាយ​ប៉ុស្តិ៍​នគរបាល​ឃុំ​ចំបក់​ទៀត ប៉ុន្តែ​ដោយសារ​កាំភ្លើង​អស់​គ្រាប់ ​ទើប​លោក រស់ សារិន និង​ឈ្មោះ ច​ន សុខ​វី ស្ទុះ​ចាប់​ជន​ដៃដល់​បានតែ​ម្តង។

ជនសង្ស័យ​ជា​ឃាតក ត្រូវបាន​សមត្ថកិច្ច ប្រាប់​ឲ្យ​ដឹងថា ឈ្មោះ ទូច ហេង ភេទ​ប្រុស អាយុ ២៨​ឆ្នាំ មាន​ទីលំនៅ​ភូមិ​-​ឃុំ​កើតហេតុ​ខាងលើ ត្រូវបាន​ឃាត់ខ្លួន​ភ្លាមៗ​ផងដែរ​។​

មុនពេល​កើតហេតុ ជនល្មើស​ឈ្មោះ ទូច ហេង បាន​បង្ក​អំពើ​ហិង្សា​វាយ​ទៅលើ​ឈ្មោះ ច​ន សុខ​វី ភេទ​ប្រុស អាយុ ២៥​ឆ្នាំ មាន​ទីលំនៅ​ភូមិ​-​ឃុំ​ជាមួយគ្នា​ ដោយ​យក​កាំបិត​ដេញ​ឈ្មោះ ច​ន សុខ​វី បាន​រត់គេចខ្លួន​រួចផុត​។ ប្រភព​បន្តទៀតថា ជនសង្ស័យ​បន្ត​វាយ​យាយ និង​តា​របស់​ឈ្មោះ ច​ន សុខ​វី ខណៈពេល​នោះ​ម្ដាយក្មេក​របស់​ឈ្មោះ ច​ន សុខ​វី បាន​រាយការណ៍​ជូន​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំ​ចំបក់​ដើម្បី​អន្តរាគមន៍​។​

បន្ទាប់​ទទួល​បាន​ដំណឹង​មាន​ករណី​អំពើ​ហិង្សារ​កើតឡើង​ភ្លាម ​លោក​អនុសេនីយ៍ឯក រស់ សារិន នាយប៉ុស្តិ៍ រដ្ឋបាល​ចំបក់ និង​លោក ទុយ ពៅ នាយរង​ប៉ុស្តិ៍​នគរបាល​ឃុំ​ចំបក់​ បាន​ចុះ​ទៅដល់​កន្លែង​កើត​ចូល​ទៅ​ឃាត់​ជនសង្ស័យ ប៉ុន្តែ​ដោយសារ​ការ​ធ្វេសប្រហែស ​ជនល្មើស​ឈ្មោះ ទូច ហេង បាន​ដណ្តើមបាន​កាំភ្លើងខ្លី K59 ពី​ចង្កេះ​លោក ទុយ ពៅ រួច​បាញ់​បណ្តាល​ឲ្យ​រង​របួស​ធ្ងន់​ និង​បាន​ស្លាប់​តាមផ្លូវ​ពេល​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​។​

​លោក​អនុសេនីយ៍ឯក រស់ សារិន នាយប៉ុស្តិ៍​នគរបាល​រ​ដ្ឋ​បាល​ឃុំ​ចំបក់ រងរបួស​បែក​ខ្ទង់ច្រមុះ​កំពុង​សម្រាក​ព្យាបាល​របួស​នៅ​មន្ទីរពេទ្យបង្អែក​ខេត្តកំពង់ស្ពឺ​។​

​បច្ចុប្បន្ន ជនសង្ស័យ​ជា​ឃាតក​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​បញ្ជូនមក​ស្នងកា​រ​នគរបាល​ខេត្តកំពង់ស្ពឺ ដើម្បី​ចាត់​តាម​នីតិ​វិធី​។ ចំណែក​សព​នាយរង​នគរបាល​ប៉ុស្តិ៍​ត្រូវបាន​ក្រុមគ្រួសារ​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី៕ សេនាស័ក្តិ


ចែករំលែក៖