ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលប៉ុស្តិ៍ឃ្មួញឃាត់ខ្លួនជនសង្ស័យ២នាក់ ករណីលួចម៉ូតូ

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យ២នាក់ត្រូវកម្លាំងនគរបាលប៉ុស្តិ៍ឃ្មួញឃាត់ករណីលួចម៉ូតូរបស់ពលរដ្ឋ ។ ការឃាត់ខ្លួនជនសង្ស័យទាំង២នាក់ខាងលើនេះ ធ្វើឡើងកាលពីវេលាម៉ោង០២ និង០០នាទីរំលងអធ្រាត្រឈានចូល ថ្ងៃទី២១ ខែមករា ឆ្នាំ២០២០ នៅចំណុចចិញ្ចើមផ្លូវបេតុង ភូមិឃ្មួញ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទាំង២នាក់ទី ១-ឈ្មោះ ជីន ចំរៀន ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ (មានសារធាតុញៀន) , ២-ឈ្មោះ ហា វាំងធៀង ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិវៀតណាម មុខរបរគ្មាន ស្នាក់នៅភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ (មានសារធាតុញៀន) ។ ចំណែកជនរងគ្រោះឈ្មោះ សុគន្ធ រ៉ូប៊ែដេវីត ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរសន្តិសុខឯកជន យូនីតស្នាក់នៅភូមិកប់ស្រូវតូច សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។

សម្ភារបន្សល់ទុក ម៉ូតូ២គ្រឿង (១-ម៉ាកហ្សូមឺ ពណ៌ក្រហម ផលិតឆ្នាំ២០១៧ ពាពាក់ស្លាកលេខភ្នំពេញ 1G0-9750 របស់ជនរងគ្រោះ , និង១គ្រឿងទៀតម៉ាកហុងដាលីត ពណ៌ទឹកប្រាក់លាយក្រហម សេរីចាស់ គ្មានសាកលេខជារបស់ជនសង្ស័យ និងដែកចុងស្រួចឆ្កឹះសោម៉ូតូមួយសម្រាប់របស់ជនសង្ស័យ ។

លោក ញាណ នន នាយនគរបាលប៉ុស្តិ៍ឃ្មួញបានឲ្យដឹងថា នៅមុនពេលកើតហេតុក្រុមជនសង្ស័យបានជិះម៉ូតូរបស់ខ្លនខាងលើលុះមកដល់ចំណុចកើតហេតុ ឃើញម៉ូតូរបស់ជនរងគ្រោះទុកនៅលើផ្លូវក្បែរកន្លែងពួកគេក៏ធ្វើសកម្មភាពកាច់សោ.កម៉ូតូតែមិនបានសម្រេចត្រូវកម្លាំងប៉ុស្តិ៍របស់លោកល្បាតនៅគោលដៅនោះឃាត់ខ្លួនបានតែម្តង ។

បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធី ៕ ចន្ទ លីហ្សា


ចែករំលែក៖