ព័ត៌មានទាន់ហេតុការណ៍៖

ផឹកស្រាស្រវឹង ម្តាយស្តីបន្ទោសបន្តិចបន្តួច ចិត្តស្លុយចងកសម្លាប់ខ្លួននៅក្រោមផ្ទះ

ចែករំលែក៖

ខេត្តកណ្តាល៖ បុរសម្នាក់ចិត្តស្លុយមែនទែនដោយគ្រាន់តែម្តាយស្តីបន្ទោសរឿងផឹកស្រាស្រវឹងមិនជួយធ្វើកិច្ចការក្នុងផ្ទះបន្តិចបន្តួចសោះ បានបញ្ចប់ជីវិតដោយវិធីចងកសម្លាប់ខ្លួននៅក្រោមផ្ទះ បង្កការភ្ញាក់ផ្អើលទាំងព្រឹក ថ្ងៃ ពុធ ១៣ រោច ខែ បុស្ស ឆ្នាំកុរ ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី ២២ ខែ មករា ឆ្នាំ២០២០ នៅត្រង់ចំណុចភូមិកោះប្រាក់ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។

មន្រ្តីនគរបាលស្រុកកៀនស្វាយ បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ឈួន ហេង ហៅ ប៉ក់ ភេទប្រុស អាយុ ២៩ឆ្នាំ មុខរបរ កសិករ មានលំនៅភូមិ-ឃុំកើតហេតុ ។

ក្ឬុមគ្រួសារជនរងគ្រោះបានរៀបរាប់ប្រាប់សមត្ថកិច្ចជំនាញថា នៅល្ងាចថ្ងៃទី២១ខែមករា ឆ្នាំ២០២០ ជនរងគ្រោះ បានផឹកស្រាស្រវឹងជោកជាំហើយនៅពេលនោះ ម្តាយរបស់គាត់ឈ្មោះ ជា លី អាយុ៥៥ឆ្នាំ បានស្តីបន្ទោសថាគិតតែផឹកស្រា មិនជួយធ្វើការងារក្នុងផ្ទះ ។ ការស្តីបន្ទោសបែបនេះ ធ្វើឲ្យជនរងគ្រោះខឹងម្តាយតែគេមិនតមាត់អ្វីទេ ។ លុះព្រឹកទ្បើងថ្ងៃកើតហេតុ ប្អូនស្រីរបស់ជនរងគ្រោះឈ្មោះ ឈួន ឡាយ អាយុ ២៧ ឆ្នាំ បានចុះពីលើផ្ទះ មកក្រោម ដើម្បីងូតទឹកទៅធ្វើការ ស្រាប់តែឃើញជនរងគ្រោះ ចង.កស្លាប់បាត់ទៅហើយនៅក្រោមផ្ទះ ដោយចងនឹងក្រមាជាប់នឹងរនូតផ្ទះស្លៀកខោត្រឹមក្បាលជង្គង់មិនពាក់អាវ ដៃឆ្វេងយកមកកាន់ចំណងត្រង់ក ដៃស្តាំទម្លាក់ចុះក្រោម ដោយមានកម្ពស់ជាងកន្លះម៉ែត្រពីដី ។

បន្ទាប់មកសាច់ញាតិជនរងគ្រោះបានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋាន និងជំនាញ ដើម្បីចុះមកត្រួតពិនិត្យនធ្វើកោសល្យវិច័យលើសាកសព ហើយបានសន្និដ្ឋានថា ជនរងគ្រោះពិតជាបានស្លាប់ ដោយចង.កប្រាកដមែន រួចក៏ប្រគល់សពឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ៕ ប្រាថ្នា


ចែករំលែក៖