ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តពាក់ស្លាកលេខ ខ.ម បុករះម៉ូតូសិស្សសាលា៣គ្រឿង កង់១គ្រឿង និងរបួសមនុស្ស៤នាក់

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង ៖ រថយន្តពាក់ស្លាកលេខខេមរភូមិន្ទមួយគ្រឿង ដែលកំពុងបើកក្នុងល្បឿនលឿនបានរេចង្កូតទៅបុករះម៉ូតូ៣គ្រឿង និងកង់១គ្រឿង និងរបួសមនុស្ស៤នាក់ ។

ហេតុគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១៦រសៀលថ្ងៃទី២១ ខែមករា ឆ្នាំ២០២០ នៅលើកំណាត់ផ្លូវជាតិលេខ៥ ចន្លោះបង្គោលគីឡូម៉ែត្រ៨៧.៨៨ ខាងមុខវិទ្យាល័យព្រះបាទសុរាម្រិត ក្នុងភូមិសាស្ត្រភូមិស្រែព្រីង សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ។

ប្រភពនៅកន្លែងកើតហេតុបានឲដឹងថា នៅវេលាកើតហេតុខាងលើ គេឃើញរថយន្តមួយគ្រឿងម៉ាកនីសាន់ណាវ៉ារ៉ា ពណ៌ស្លែពាក់ស្លាកលេខខេមរភូមិន្ទ2.74 36 បើកបរតាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងទិសដៅពីត្បូងទៅជើង ក្នុងល្បឿនយ៉ាងលឿនហើយបានរេចង្កូតទៅបុកម៉ូតូរបស់សិស្សចំនួន៣គ្រឿង ,កង់១គ្រឿង និង របួសមនុស្សចំនួន៤នាក់ ដែលពួកគេកំពុងឈប់នៅលើចិញ្ចើមផ្លូវបំរ៉ុងទៅទៅម្ខាងទៀត ។

ក្រោយពេលកើតហេតុអ្នកបើកបររថយន្តបង្ករឈ្មោះលី ហួត ឋានន្តរសក្តិអនុសេនីយ៍ឯក បម្រើការងារនៅអង្គភាពវិស្វកម្មក្រសួងការពារជាតិ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនពិនិត្យជាតិអាល់កុលផងដែរ ។ រីឯជនរងគ្រោះត្រូវបានគេបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង៕ ចន្ថា


ចែករំលែក៖