ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចឃាត់ជនសង្ស័យម្នាក់ក្នុងករណីរំលោភស្រ្តីមិនគ្រប់នៅស្រុកកំពង់រោទ៍

ចែករំលែក៖

ខេត្តស្វាយរៀង៖ បុរសជាជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចនគរបាលរដ្ឋបាលឃុំឃាត់ខ្លួន បន្ទាប់ពីរំលោភស្ត្រីចំណាស់ម្នាក់ដែលមានសតិមិនគ្រប់មិនបានសម្រេច។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១០ និង៤៥នាទីយប់ ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០ ស្ថិតនៅភូមិសំឡីខាងត្បូង ឃុំ​សំឡី​ ស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង ។

បើតាមសមត្ថកិច្ចនគរបាលស្រុកបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះសំ​ វិចិត្រ អាយុ២៥ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិសំឡីខាងត្បូង ឃុំសំឡី ស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង ។

ចំណែកស្ត្រីរងគ្រោះមានឈ្មោះ ព.ស.ខ អាយុ ៤៥ឆ្នាំ​មានទីលំនៅឃុំសំឡី ស្រុកកំពង់រោទ៍ ។

ប្រភពបន្តថា ស្ត្រីខាងលើគឺមានសតិមិនគ្រប់ និងស្លូតបូត ខណៈអ្នកភូមិដឹងគ្រប់ៗគ្នានឹងមានចិត្តអាណិតអាសូរ ដោយក្រុមគ្រួសារបានយកទៅព្យាបាលដែរ ប៉ុន្តែមិនធូរស្រាលសោះ ។

ប្រភពបន្តថា មុនកើតហេតុស្រាប់តែអ្នកភូមិលឺសូរសំឡេងខ្លាំងៗរបស់ស្ត្រីខាងលើ នៅផ្ទះរបស់គាត់ ទើបឃើញជនសង្ស័យចេញមកបង្កការភ្ញាក់ផ្អើលរាយការណ៍មកសមត្ថកិច្ចតែម្ដង ។

បច្ចុប្បន្ន ជនសង្ស័យត្រូវបានសមត្ថកិច្វ ឃាត់ខ្លូននៅប៉ុស្ត៍រដ្ឋបាលសំឡី ដើម្បីចាត់ការតាមច្បាប់ ៕ យឹម សុថាន


ចែករំលែក៖