ខេត្តស្ទឹងត្រែង៖ ចាប់តាំងពីថ្ងៃទី២៨ និង២៩ ខែមករា ឆ្នាំ២០២០ កម្លាំងចម្រុះខេត្តស្ទឹងត្រែង មានកងរាជអាវុធខេត្ត នគបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគបាលខេត្តស្ទឹងត្រែង ដោយមានលោកអៀង វាន់ឌី មេបញ្ជាការមេប៉េអឹមខេត្ត ជាប្រធានក្នុងការដឹកនាំ កម្លាំងចុះត្រួតពិនិត្យ តាមរោងសិប្បកម្មកែច្នៃឈើមួយចំនួនខុសច្បាប់ នៅក្នុងខេត្តស្ទឹងត្រែង និងដោយមានការសម្របសម្រួលដឹកនាំបញ្ជា ពីលោកគឹម ហ៊ុងសាន្ត ព្រះរាជអាជ្ញារងនៃអយ្យការសាលាដំបូងខេត្ត ដើម្បីធ្វើការឆែកឆេទៅលើរោងសិប្បកម្ម ពុំទាន់មានច្បាប់ ឬច្បាប់អស់សុពលភាព ត្រូវធ្វើការរឹបអូស និងដកហូតទាំង សម្ភារកែឆ្នៃថែមទៀតផង ។
ក្នុងប្រតិបត្តការនេះលោកអៀង វ៉ាន់ឌី មេបញ្ជាការអាវុធហត្ថខេត្ត ជាប្រធានក្រុមបង្ក្រាបបទល្មើសធនធានធម្មជាតិថ្នាក់ខេត្ត បានដឹកនាំកម្លាំងកូនចៅក្រោមឱវាទ រួមទាំងកម្លាំងនគបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត និងអធិការនគរបាលក្រុង កម្លាំងបរិស្ថាន និងជំនាញរដ្ឋបាលព្រៃឈើផងដែរ បានចុះត្រួតពិនិត្យតាមរោងសិប្បកម្មបានចំនួនពី ទៅបីកន្លែងដែលជាកន្លែងស្តុបឈើសម្រាប់នាំចេញយកមក កែឆ្នៃធ្វើជាគ្រឿងសង្ហារឹមផ្សេង សម្រាប់នាំចេញទៅលក់នៅក្រៅខេត្ត ។
លោកអៀង វាន់ឌី បានឲ្យដឹងថា ក្នុងនាមកម្លាំងអាវុធហត្ថខេត្ត ជាប្រធានគណ:កម្មាធិការបង្ក្រាបបទល្មើសធនធានធម្មជាតិ លោក និងបន្តដឹកនាំកម្លាំងចម្រុះ ចុះត្រួតពិនិត្យជាបន្តបន្ទាប់ទៀត តាមរោងសិប្បកម្មនានា ដែលសង្ស័យថាមិនមានច្បាប់អនុញ្ញាតិ ។ ករណីបង្ក្រាបនេះដែរ លោក និងរកឲ្យឃើញ ចំពោះមូលហេតុ ដែលម្ចាស់សិប្បកម្មកែច្នៃឈើទាំងនោះ មិនព្រមទៅធ្វើច្បាប់ និងជាពិសេសលោកក៍ បានជំរុញឲ្យ ជំនាញរដ្ឋបាលព្រៃឈើ ធ្វើកំណត់ហេតុឲ្យបានច្បាស់លាស់ ដើម្បីបន្តនីតិវិធីទៅតុលាការ ។
ករណីចុះត្រួតពិនិត្យតាមរោងសិប្បកម្មកែច្នៃឈើនេះ គឺជាលើកទីពីហើយ បន្ទាប់ពីយុទ្ធនាការក្តៅលើកទីមួយ កាលពីឆ្នាំ២០១៩កន្លងទៅថ្មីៗ និងបច្ចុប្បន្ននេះ និងបន្តនៅដើមឆ្នាំ២០២០ មិនឲ្យមាននូវរោងសិប្បកម្ម កែឆ្នៃគ្រឿងសង្ហារឹមខុសច្បាប់បន្តទៀត ។
បន្ទាប់ពីយុទ្ធការក្តៅលើកទីមួយកាលពីឆ្នាំ២០១៩បានបញ្ចប់ទៅ សិប្បកម្មកែច្នៃឈើលួចលាក់ជាច្រើនកន្លែង ត្រូវបានកក្រើកឡើងវិញដែលខ្លះលួចពួនធ្វើក្នុងព្រៃ ខ្លះលួចធ្វើនៅកន្លៃងស្ងាត់ ដើម្បីបិតបាំងភ្នែកសមត្ថកិច្ច ដែលសិប្បកម្មទាំងនោះ កែច្នៃជាទ្វារ បង្អួច តុ កៅអី សាឡុង និងគ្រែជាដើម តាមការ កាម៉ង់បញ្ជាទិញពីក្រុមឈ្មួញ ។
សូមរំលឹកថា ការចុះត្រួតពិនិត្យតាមរោងសិប្បកម្មកែច្នៃឈើលើកនេះ គឺជាកន្លែងចាស់ដែលបានចុះបង្ក្រាបកាលពីលើកមុន ប៉ុន្តែពួកគាត់នៅតែមិនរៀងចាល នៅតែលួចធ្វើដដែល សរុបទៅទូរទាំងខេត្ត សមត្ថកិច្ច និងត្រូវបន្តអនុវត្តន៍ច្បាប់ឡើងវិញ ហើយក្នុងការចុះបង្កាប និងរឹបអូស ឈើ និងសម្ភារម៉ាស៉ីនកែឆ្នៃនោះ នៅមិនទាន់ដឹង និងសរុបនៅឡើយ ព្រោះសមត្ថកិច្ចកំពង់មម៉ាញឹកក្នុងការបង្ក្រាប និងដឹកជញ្ចូនយក មករក្សាទុកនៅខណ្ឌរដ្ឋបាលព្រៃខេត្ត ៕ មាស សុផាត