ព័ត៌មានទាន់ហេតុការណ៍៖

ផ្ទះមួយខ្នងរងការឆាបឆេះស្ទើរទាំងស្រុង​ ដោយសារជនសតិមិនគ្រប់ដុត

ចែករំលែក៖

ខេត្តឧត្ដរមានជ័យ៖ ផ្ទះមួយខ្នងរងការឆាបឆេះស្ទើរទាំងស្រុង ដោយសារតែជនសតិមិនគ្រប់ដុត នៅគ្រាដែលម្ចាស់ផ្ទះមិននៅ។

ហេតុការណ៍នេះបានកើតោឡើង នៅវេលាម៉ោង២ និង២០នាទីរសៀល ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០ ក្នុងភូមិគោកមន ឃុំគោកមន​ ស្រុកបន្ទាយអំពិល ខេត្តឧត្ដេមានជ័យ ។ ម្ចាស់ផ្ទះឈ្មោះខេម ផក់ភេទប្រុស អាយុ៥៤ឆ្នាំ បានចំណាកស្រុកទៅធ្វើការនៅប្រទេសថៃ ទុកផ្ទះចោលគ្មានអ្នកមើលថែ ។

សមត្ថកិច្ចបានឲ្យដឹងថា៖ នៅពេល ទទួលបានព័ត៌មានពីប្រជាពលរដ្ឋឈ្មោះ អិន ពិន ភេទប្រុស អាយុ៥១ ឆ្នាំ បានទូរស័ព្ទមកប្រាប់ថា មានភ្លើងឆេះផ្ទះ នៅចំណុច​ ភូមិ គោកមន ឃុំគោកមន ស្រុកបន្ទាយអំពិល លោក អធិការនគរបាលស្រុក បានចាត់តាំងលោកវរសេនីយ៍ត្រី ញឹម សុខា អធិការរង ដឹកនាំកម្លាំងទៅពន្លត់បានទាន់ពេលវេលាដោយប្រើប្រាស់ឡានទឹកអស់ចំនួន ០១ ឡាន បណ្តាលឲ្យឆេះផ្ទះអស់ចំនួន ៣០ភាគរយ និងរបស់ប្រើប្រាស់មួយចំនួន ។

សមត្ថកិច្ចបានបន្តរថា ៖បានកំណត់មុខសញ្ញាហើយដោយជន សង្ស័យឈ្មោះ អ៊ុន ភេទប្រុស អាយុ ៣១ ឆ្នាំ រស់នៅភូមិគោកស្វាយ ឃុំគោកមន ស្រុកបន្ទាយអំពិល (សតិមិនគ្រប់) ជាអ្នកដុតផ្ទះ ៕ ប៉ែន នួន


ចែករំលែក៖