ព័ត៌មានទាន់ហេតុការណ៍៖

កងរាជអាវុធហត្ថបង្រ្កាបឈើអារជិត១០ម៉ែត្រត្រីគុណ ប្រគល់ជូនមន្ត្រីបរិស្ថានថែរក្សា

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ ដោយមានការសម្របសម្រួលពីលោកព្រះរាជ្ញាអមសាលាដំបូងខេត្តពោធិ៍សាត់ លោកវរសេនីយ៍ឯក អ៊ូ សុផារ៉ា អនុប្រធានក្រុមការងារបង្រ្កាបបទល្មើសធនធានធម្មជាតិកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដឹកនាំកម្លាំងចុះសហការកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកវាលវែង បង្រ្កាបបទល្មើស (ឈើអារ) ប្រគល់ជូនមន្រ្តីជំនាញ (បរិស្ថាន) ដែនជំរកសត្វព្រៃភ្នំសំកុស ។

ប្រត្តិបត្តិការខាងលើធ្វើឡើងនារសៀល ថ្ងៃអង្គារ ៤កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០ ត្រង់ចំណុចផ្ទះប្រជាពលរដ្ឋ ស្ថិតក្នុងភូមិចំការជ្រៃខាថជើង ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់ ។

ប្រភពព័ត៌មានពីកម្លាំងចុះប្រត្តិបត្តិការប្រាប់ថា លទ្ធផល៖ អនុវត្ត និងដកហូតរួមមាន ឈើអារប្រភេទលេខ ២ចំនួន ៤៣សន្លឹក ស្មើនិងចំនួន ៧,៥២៨ម៉ែត្រត្រីគុណ ម្ចាស់គេចខ្លួន បច្ចុប្បន្ន វត្ថុតាងប្រគល់ទទួលជូនមន្រ្តីជំនាញ(បរិស្ថាន) ស្នាក់ការដែនជំរកសត្វព្រៃភ្នំសំកុស(ស្រុកវាលវែង) រក្សាទុកជាបណ្ដោះអាសន្ន ៕ បុឹម ពិន


ចែករំលែក៖