ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធរក្រុងប៉ោយប៉ែត និងផាកពិន័យអ្នកចោលសំរាមពាសវាលពាសកាល

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ អាជ្ញាធរក្រុងយកគ្រឿងចក្រកាយ យកសំរាមអនាធិបតេយ្យចេញពីប្រឡាយទឹក និងចិញ្ចើមផ្លូវជាច្រើនកន្លែង ដែលបង្កឡើងដោយការខ្វះភាពយល់ដឹង ពីពលរដ្ឋមួយចំនួន បានយកសំរាមមកចាក់ចោតាមដងផ្លូវលំ និងផ្លូវបេតុងមួយចំនួនកាល ពីរសៀលថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០ នៅតាមបណ្តោយផ្លូវបេតុងស្តង់តាងួន ក្នុងភូមិបាលិលេយ្យ២ សង្កាត់.ក្រុងប៉ោយប៉ែត ។

ពាក់ព័ន្ធសំរាមអនាធិបតេយ្យនេះ លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត បានឲ្យដឹងថា សំរាមនេះ កើតចេញពីអ្នកម៉ៅការស៊ីឈ្នួលដឹកដោយ ម៉ូតូកង់បីប្រមូលពីមុខផ្ទះប្រជាពលរដ្ឋ ហើយក៏បានយកមកចាក់ចោល នៅតាមបណ្តោយផ្លូវខាងលើទាំងពេលយប់ និងពេលថ្ងៃដោយមិនគិតពីផលប៉ះពាល់ដល់សុខភាពអ្នកជិតខាងឬអ្នកធ្វើដំណើរតាមដងផ្លូវ ។ លោកបន្ថែមថា ចំពោះកង់បីដែលប្រមូលសំរាមមកចាក់ចោល ក្រុមការងារបានដឹងរួចមកហើយ និងធ្វើការអប់រំណែនាំពួកគាត់ឲ្យបញ្ឈប់ បើនៅតែរឹងទទឹងមិនព្រមស្ដាប់ក្នុងការណែរនាំ និងធ្វើការផាកពិន័យឲ្យធ្ងន់ធ្ងរដើម្បីឲ្យរាងចាលម្តង ។

លោកបញ្ជាក់ថា កន្លែងដែលក្រុមការងារកំពុងតែប្រមូលនេះ ជាកន្លែងដែលប្រមូលម្ដងមកហើយ កាលពីកន្លងមកថ្មីៗ ហើយទីតាំងនេះពុំមានផ្លូវធ្វើដំណើរនោះទេគឺជាកន្លែងគំនរសំរាមតែម្ដង ។ ក្រោយមកលោកបានយកគ្រឿងចក្រ មកកាយយកប្រមាណជិតម្ភៃរថយន្ត ហើយធ្វើជាផ្លូវចាក់ថ្មមិក តែក្រោយមកឃើញសំរាមនៅមានដដែល ដោយសារតែមួយរយៈនេះលោករវល់ការងារផង គួបផ្សំជម្ងីថ្មីកើតមាន និងបន្តចែកម៉ាសដល់ពលរដ្ឋ ។

ក្នុងនាមជាអភិបាលក្រុងប៉ោយប៉ែត លោក ចង់អភិវឌ្ឍន៍ក្រុងមួយនេះ ឲ្យមានសោភ័ណភាព និងមានអនាម័យបរិស្ថានល្អ សម និងក្រុងដែលមានច្រកទ្វារព្រំដែនអន្តរជាតិ មានភ្ញៀវជាតិ និងអន្តរជាតិឆ្លងកាត់ច្រើន ជាងនេះទៅទៀត លោកចង់ឲ្យក្រុងរបស់លោក ទទួលបាននូវ រំដួលបីទង ជាទីក្រុងស្អាតផងដែរ ។ លោកសូមអំពាវនាវដល់សាធារណៈជនដែលនៅក្រុងប៉ោយប៉ែត សុំឲ្យធ្វើការវិចខ្ចប់អនាម័យបរិស្ថានទៅតាមស្តង់ដារ ហើយតភ្ជាប់ឲ្យក្រុមហ៊ុនស៊ិនទ្រីដើម្បីប្រមូល មិនត្រូវចោលនៅតាមដងផ្លូវ ក្នុងប្រឡាយទឹក ឬនៅមុខដីដែលទំនេរនោះឡើយ ៕ វណ្ណា


ចែករំលែក៖