ព័ត៌មានទាន់ហេតុការណ៍៖

រថយន្ត សាំយ៉ុង ដឹកបទល្មើសព្រៃឈើពីរគ្រឿង ជើងខ្លាំងឈ្មោះក្រឹមពីរនាក់ប្ដីប្រពន្ធ ប្រចាំស្រែគរថ្មីផ្លូវវារីស្រុកសេសាន ត្រូវអស់លក្ខណ៍ កម្លាំងកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំបង្ក្រាប

ចែករំលែក៖

ខេត្តស្ទឹងត្រែង៖ នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០ វេលាម៉ោង១រសៀល រថយន្តសាំងយ៉ុងពីរគ្រឿង ដែលគេដឹងថា ជារបស់មេឈ្មួញល្បីឈ្មោះក្រឹម ពីរអ្នកប្តីប្រពន្ធ ដុះស្លែដឹកបទល្មើសផលអនុផលព្រៃឈើ ប្រចាំស្រែគរថ្មី លោតឆត្រហោះរំលងបារ៉ាស់ពីរជាន់គោលដៅ ទីមួយ គោលដៅនៅជាប់នឹងផ្លូវចេញពីវារី ផ្លូវ៧៨ គោលដៅទីពីរ ហួសជញ្ជីងថ្លឹងរថយន្តអូរពងមាន់ បន្តិច ផ្លូវជាតិលេខ៧ រួចដោយសុវត្ថិភាព តែសំណាងអាក្រក់ កងរាជអាវុធហត្ថខេត្តត្បូងឃ្មុំបង្ក្រាបទៅវិញ តែបង្ក្រាបបានមួយ រួចខ្លួនមួយ ម្ចាស់រត់គេចខ្លួនបាទជើងសព្រាត មុនពេលសមត្ថកិច្ចទៅដល់ ដែលជាមុខសញ្ញាចាស់ ក្នុងការជំនួញផលអនុផលព្រៃឈើខុសច្បាប់ បានហាមឃាត់ នៅយប់រំលងអធ្រាត្រ ម៉ោង១និង៣០នាទី ឈានចូលថ្ងៃទី១ ខែកុម្ភ: ឆ្នាំ២០២០ នៅលើកំណាត់ផ្លូវដំប៊ែ បាធាតុ ត្រូវសមត្ថកិច្ច ខេត្តត្បូងឃ្មុំ ។

ប្រភពរាយការណ៍ថា មានរថយន្តសាំយ៉ុង ជាច្រើនបានឆ្លងកាត់ខេត្តត្បូងឃ្មុំ ក្នុងការរកស៊ីដឹកផលអនុផលព្រៃឈើខុសច្បាប់នេះ ហើយត្រូវបានអ្នកសារព័ត៌មានឃើញ ក៏រាយការណ៍ជូនទៅមេបញ្ជាការកងរាជអាវុធហត្ថ ខេត្តត្បូងឃ្មុំ គឺលោកវ៉ា សារិទ្ធ ក្រោយមក លោកក៏បានបញ្ជាកម្លាំងអាវុធហត្ថ ខេត្តបានចុះទៅដល់កន្លែងរថយន្ត សាំយ៉ុងដឹកបទល្មើសព្រៃឈើនោះ ក៏ឃាត់ និងនាំយកមកភ្លាមៗផងដែរ ។

សូមបញ្ជាក់ផងដែរថា ម្ចាស់រថយន្តសាំយ៉ុងដឹកបទល្មើសព្រៃឈើនេះ ដែលជាជើងខ្លាំង ឈ្មោះក្រឹម ពីរនាក់ប្ដីប្រពន្ធ មិនបានចាប់ខ្លួនបាននោះទេ ដោយដាក់មេប្រ៉ុចបាត់ស្រមោល មុនពេលកម្លាំងអាវុធហត្ថទៅដល់ ចំណែកឯរថយន្តដឹកបទល្មើសព្រៃឈើនេះ ត្រូវបានកម្លាំងអាវុធហត្ថប្រគល់ជូនមេព្រៃស្រុកត្បូងឃ្មុំ ដើម្បី វាស់វែង និងកសាង សំណុំរឿង ទៅតាមផ្លូវច្បាប់ ។

គួររំលឹកថា បារ៉ាស់តាមគោលដៅទាំងពីរខាងលើ គួរតែចាត់វិធានការក្តៅ មិនបណ្តែតបណ្តោយ ឲ្យបទល្មើសទាំងនេះរបូតផុតពីដៃនោះទេ ដែលជាគោលដៅសំខាន់នោះ បែរជាឆ្លើយថា មិនដឹង មិនឃើញ មិនស្គាល់ទៅវិញ ឲ្យខេត្តគេបង្ក្រាបទៅវិញ ដែលខេត្តគេគ្មានព្រៃឈើផងនោះ នេះវាជាភាពអាម៉ាស់សម្រាប់ខេត្តស្ទឹងត្រែង អសមត្ថភាពក្នុងការបង្ក្រាប បទល្មើសទាំងនេះតែម្តង ។ ឆ្លើយថាមិនឃើញ បានអីឃើញ បានអីដឹងនោះ មុនចេញគេខលមកប្រាប់មុនហើយ ពេលរថយន្តទៅដល់សមត្ថកិច្ចតាមគោលដៅទាំងនោះ ខ្លះឈរបែរខ្នង ខ្លះដើរចេញ មិនយកភ្នែកមើលផងហ្នឹង ព្រោះរថយន្តនោះធ្លាប់ស្គាល់ តែបើរថយន្តណាប្លែកចម្លែកភ្នែក មិនបង់ថ្លៃបាយទឹកទេនោះ សមត្ថកិច្ចតាមគោលដៅនោះក្របួចជាប់ មិនអាចឆ្លងផុតកងព័ន្ធទីមួយនោះទេ ៕ មាស សុផាត


ចែករំលែក៖