ភ្នំពេញ៖ អង្គភាព សហភាពសហព័ន្ធ អ្នកសារព័ត៌មានកម្ពុជា (ស.ស.ស.ក) បានបង្ហាញពីការលើកស្ទួយលើវិស័យព័ត៍មាន អោយមានស្តង់ដារ គុណភាព ដល់អ្នកព័ត៍មាន អោយមានសីលធម៍ វិជ្ជាជីវៈ ផលិតបានព័ត៍មាន(ស្អាត) អាចនិយាយបានថា កម្រិតសិក្សាពីទិដ្ឋភាពច្បាប់ ទិដ្ឋភាពសង្គម ទិដ្ឋភាពនយោបាយ ទិដ្ឋភាពវិទ្យាសាស្ត្រ និងទិដ្ឋភាពបច្ចេកវិទ្យា ចាត់ទុកជាអង្គភាពដ៏ធំជាងគេនៅកម្ពុជា បើកភាពទូលាយចែករំលែកបទពិសោធន៍ដល់អ្នកព័ត៍មាន ដោយមិនប្រកាន់នូវនិន្នាការនយោបាយ ។
សូមបញ្ជាក់ថា៖ គិតចាប់ពីថ្ងៃទី ៣០ ខែមករា ឆ្នាំ២០២០ រហូតដល់ ព្រឹកថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២០ សហភាពសហព័ន្ធ អ្នកសារព័ត៌មានកម្ពុជា(ស.ស.ស.ក)ទទួលបាន អ្នកចុះឈ្មោះ ចំនួន១១៦នាក់ ដើម្បី ចូលរួម ក្នុងវគ្គបណ្តុះបណ្តាលពិសេស ស្តីពី « សារព័ត៌មាន ក្នុងយុគ្គសម័យ Digital» ។ វគ្គ បណ្តុះបណ្តាល ពិសេសនេះ នឹងធ្វើឡើង នៅ អគារសេរីភាព នាថ្ងៃទី២៥-២៦ ខែមេសា ឆ្នាំ២០២០ ។
កាលពីថ្ងៃទី ៣០ ខែមករា ឆ្នាំ២០២០ សហភាពសហព័ន្ធ អ្នកសារព័ត៌មានកម្ពុជា (ស.ស.ស.ក)ដែលមាន លោក ហ៊ុយ វណ្ណៈ ជាប្រធាន បានប្រកាស ពីការបើកវគ្គ បណ្តុះបណ្តាលពិសេស អំពី « សារព័ត៌មាន ក្នុងសម័យ Digital» មានរយៈពេល០២ ថ្ងៃ គឺនៅថ្ងៃសៅរ៍ ទី២៥ និង ថ្ងៃអាទិត្យ ទី២៦ ខែមេសា ឆ្នាំ២០២០ នៅអគារសេរីភាព នៃ(ស.ស.ស.ក)។
យោងតាមសេចក្តីប្រកាស លើកឡើងថា វគ្គ បណ្តុះបណ្តាល នេះ បង្ហាត់បង្រៀន ដោយ សាស្ត្រាចារ្យ និង អ្នកឯកទេស ចំនួន ០៧ រូបហើយ បើកទូលាយការចុះឈ្មោះ ចូលរៀន ជូន ដល់ ៖ និស្សិត បុគ្គលិក ក្រុមហ៊ុន មន្ត្រីរាជការ សារព័ត៌មាន មហាជន និង អ្នកសារព័ត៌មាន ដែលមាន បំណង បំប៉ន ចំណេះដឹង បន្ថែម ។ វិញ្ញាបនបត្រ បញ្ជាក់ ការសិក្សា នឹង ប្រគល់ជូន សិក្ខាកាម ក្រោយពេល បញ្ចប់ វគ្គ សិក្សា ។
តាម សេចក្តីប្រកាស កម្រង មុខ វិញ្ញ សម្រាប់ ឧទ្ទេសនាម ចំនួន ១៥ ត្រូវបាន រៀបចំឡើង ក្នុង គោលបំណង ចែករំលែក ដល់ សិក្ខាកាម ដែល ឆ្លងកាត់ វគ្គ បណ្តុះបណ្តាល នេះ នូវ ចំណេះដឹង ជា មូលដ្ឋានគ្រឹះ ក្នុង កិច្ចការ ព័ត៌មាន និង ការផ្សព្វផ្សាយ រួមមាន ៖
១- ការវិវត្តន៍ ជឿនលឿន និង តួនាទី បច្ចេកវិទ្យា នៃ បដិវត្តន៍ ឧស្សាហកម្ម ៤.០ នៅក្នុង វិស័យ ព័ត៌មាន
២- អ្វី ជា សារគមនាគមន៍ មហាជន ?
៣- ស្វែងយល់ កិច្ចការ របស់ និពន្ធ នាយក និង ការដឹកនាំ ការិយាល័យ ព័ត៌មាន ប្រចាំថ្ងៃ
៤- ស្វែងយល់ ការដឹកនាំ គ្រប់គ្រង និង ការស្វែងរក ទីផ្សារ ហិរញ្ញវត្ថុ សម្រាប់ ទ្រទ្រង់ អាជីវកម្ម សារព័ត៌មាន
៥- ស្វែងយល់ កិច្ចការ អ្នកនាំពាក្យ និង កិច្ចការ សាធារណៈ
៦- ច្បាប់សារព័ត៌មាន និង ការដោះស្រាយ បណ្តឹង នៅ តុលាការ
៧- ច្បាប់ ការពារ កម្មសិទ្ធិបញ្ញា និង ការចម្លង ស្នាដៃ
៨- របៀប សរសេរ បទ វិចារណកថា បទ វិភាគ និង ព័ត៌មាន ស៊ើបអង្កេត
៩- របៀប រាយការណ៍ ព័ត៌មាន ទាន់ ហេតុការណ៍ តាម គោលការណ៍ វិជ្ជាជីវៈ
១០- ស្វែងយល់ ភាពខុសគ្នា រវាង ការសរសេរ ព័ត៌មាន សម្រាប់ កាសែត បោះពុម្ព សារព័ត៌មាន អន ឡាញ ទស្សនា វ ដ្តី វិទ្យុ និង ទូរទស្សន៍
១១- របៀប បង្កើត ប្រធានបទ ការតាំង សំណួរ និង ការសម្របសម្រួល កិច្ចពិភាក្សា តុមូល
១២- បច្ចេកទេស ថតរូប អាជីព សម្រាប់ សារព័ត៌មាន
១៣- ហេតុអ្វី ត្រូវ ផ្ទៀងផ្ទាត់ ព័ត៌មាន ជាប្រចាំ នៅមុន ពេល ផ្សាយ ចេញ ?
១៤- អ្វី ទៅជា សុវត្ថិភាព Internet?
១៥- ស្វែងយល់ វិធី បង្ការ សុវត្ថិភាព សម្រាប់ អ្នកសារព័ត៌មាន ក្នុងពេល បំពេញការងារ និង ក្រមសីលធម៌ សារព័ត៌មាន ។
ស . ស . ស . ក សូម អញ្ជើញ ចុះឈ្មោះ ចូលរួម វគ្គ បណ្តុះបណ្តាល ដោយ ឥត បង់ថ្លៃ ចាប់ ពីថ្ងៃ ជូនដំណឹង តាមរយៈ ទូរស័ព្ទ លេខ ៖ 077 338 131 ឬ 078 793 974 ឬ តាម Facebook៖ Union of Journalist Federations of Camboida ។ ផុតកំណត់ ការទទួល ចុះឈ្មោះ ត្រឹម ថ្ងៃទី ១០ ខែមេសា ឆ្នាំ ២០២០ ។
ព័ត៌មាន បន្ថែម សូមមេត្តា ទាក់ទង លោក ឈាង ប៊ុន ថា ប្រធាន គណៈកម្មាធិការ អប់រំ បណ្តុះបណ្តាល នៃ ស . ស . ស . ក តាមរយៈ ទូរស័ព្ទ លេខ 012 872 574៕ សហការី