ព័ត៌មានទាន់ហេតុការណ៍៖

រថយន្ដដឹកផ្ដៅអត់ច្បាប់អនុញ្ញាត បម្រុងលោតឆត្រទៅថៃ ត្រូវសមត្ថកិច្ចក្របួចជាប់

ចែករំលែក៖

ខេត្តឧត្ដរមានជ័យ៖ រថយន្ដម៉ាកយីឌុបមួយគ្រឿង ដឹកផ្ដៅពេញ អត់ច្បាប់អនុញ្ញាត បម្រុងលោតឆត្រ បំណងយកទៅលក់នៅប្រទេសថៃ នៅតាមច្រកទ្វារអន្តរជាអូរស្មាច់ ក្រុងសំរោង ខេត្តឧត្ដរមានជ័យត្រូវបានសមត្ថកិច្ចចម្រុះបង្ក្រាប កាលពីវេលាម៉ោង៦និង១៧នាទី ទៀបភ្លឺ ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២០ ស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ៦៨A ចំណុចភូមិផ្អុង សង្កាត់កូនក្រៀល ក្រុងសំរោង ខេត្តឧត្ដរមានជ័យ ។

រថយន្តម៉ាក យីឌុបក្បាលពណ៌ក្រហម ស្លាកលេខខាងមុខ ព្រៃវែង 3A 0667 ស្លាកលេខខាងក្រោយ 4A 0025 ពណ៌ខ្មៅលាយក្រហម ។

បើ តាមម្ចាស់រថយន្ត បានបញ្ជាក់ ឲ្យដឹងថា រថយន្ត របស់គាត់ បានដឹកផ្តៅចេញពី ពីខេត្តកំពង់ចាម ត្រូវយកទៅច្រកទ្វារអន្តរជាតិអូរស្មាច់ លក់ឲ្យថៃ ត្រូវកម្លាំង សហការ និងឃាត់នាំយកមករក្សាទុកនៅខ័ណ្ឌរដ្ឋបាលព្រៃឈើ វេលាម៉ោង៦និង១៧នាទីថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២០ ។

សមត្ថកិច្ចបានឲ្យដឹងថា៖ ក្នុងការចុះបង្ក្រាបនោះ មានមន្ត្រីសមត្ថកិច្ច ចូលរួម ខាងខ័ណ្ឌរដ្ឋបាលព្រៃឈើខេត្តឧត្តរមានជ័យ សហការជាមួយកម្លាំងប៉ូលិសប្រឆាំងបទល្មើសសេដ្ឋកិច្ច និងកងរាជអាវុធហត្ថក្រុងសំរោង ក្នុងការចុះប្រតិបត្តិការ និងបង្ក្រាប ការដឹកជញ្ជូន ផលអនុផល ព្រៃឈើនៅចំណុចភូមិផ្អុង សង្កាត់កូនក្រៀលក្រុងសំរោងខេត្តឧត្តរមានជ័យតាមបណ្ដោយផ្លូវលេខ 68A ដោយពិនិត្យឃើញថា រថយន្ត ដឹកជញ្ជូន ផលអនុផលព្រៃឈើ ខាងលើនេះ គ្មានលិខិតអនុញ្ញាត ពីរដ្ឋបាលព្រៃឈើ ខេត្តឧត្ដរមានជ័យ ។

បច្ចុប្បន្ន៖ រថយន្ដ យកមករក្សាទុក នៅមន្ទីរ កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តឧត្ដរមានជ័យ ដើម្បីកសាង សំណុំរឿង បញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមផ្លូវច្បាប់ ៕ ប៉ែន នួន


ចែករំលែក៖