ខេត្តកំពង់ចាម: ផ្ទះឈើមួយខ្នងត្រូវព្រអគ្គិលេបត្របាក់នៅសល់តែផែះនិងធ្យូងដោយសារក្មេងយកភ្លើងដុតដើរយកឃ្មុំក្រឡឹងជុំវិញផ្ទះធ្វើឲ្យ ឆេះរាលដាលដល់ផ្ទះមួយខ្នងនេះឆេះម៉ត់គ្មានសល់ ។
អគ្គិភ័យនេះកើតឡើងកាលពីវេលាម៉ោង ៦ ព្រលប់ៗ នៅថ្ងៃទី១ ខែកុម្ភៈឆ្នាំ២០២០ នៅចំណុច ភូមិលេខ២ ឃុំចម្ការអណ្តូង ស្រុកចម្ការលើ ខេត្តកំពង់ចាម ដោយផ្ទះនេះសង់អំពីឈើ ប្រក់ស័ង្កសី ជញ្ជាំងក្ដារ (គ្មានរនាប)មានទំហំ ៤ម៉ត្រ×១០ម៉ែត្រ (ឆេះអស់ប្រហែល៣០%) ។
មន្រ្តី្តនគរបាលស្រុកចំការលើ បានឲ្យដឹងថា ម្ចាស់ផ្ទះឈ្មោះ សូ រដ្ឋា ភេទប្រុស អាយុ ៥៧ឆ្នាំ ជនជាតិខ្មែរ នៅភូមិលេខ២ ឃុំចម្ការអណ្តូង ស្រុកចម្ការលើ បច្ចុប្បន្នបានផ្លាស់ទៅនៅភូមិថ្មី ឃុំតាប្រុក ស្រុកចំការលើដោយទុកផ្ទះខាងលើចោលយូរឆ្នាំមកហើយ ។
ក្រោយពីទទួលពត៌មាននេះភ្លាមកម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកចំការលើបាន ចេញរថយន្ដពន្លត់អគ្គិភ័យ ១គ្រឿង ចុះទៅអន្ដរាគមន៍ជួយពន្លត់ក្នុងរយៈពេលជិតមួយម៉ោងទើបភ្លើងរលត់ជាស្ថាពរ៕ ប្រាថ្នា