ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងនគរបាលខេត្តសៀមរាប សហការគ្នាឃាត់ខ្លួនជនសង្ស័យ៦នាក់ ពីបទអំពើឃាតកម្ម លើជនរងគ្រោះឈ្មោះ ហេង វិឆាយ បានហើយ

ចែករំលែក៖

ខេត្តសៀមរាប៖ សមត្ថកិច្ចនគរបាលក្រុងសៀមរាប សហការជាមួយនគរបាលការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ បានបើកប្រតិបត្តិការស៊ើបអង្កេតបំបែកសំណុំរឿងករណីឃាតកម្មគិតទុកជាមុនលើ ជនរងគ្រោះមានឈ្មោះហេង វិឆាយ ភេទប្រុស អាយុ ២០ឆ្នាំ លើសំណុំរឿងឃាតកម្ម ។ ការសម្រេចបានជោគជ័យនេះ ក្រោមការដឹកនាំរបស់លោកឧត្ដមសេនីយ៍ទោ ទិត្យ ណារ៉ុង ស្នងការ និងលោកឧត្តមសេនីយ៍ត្រី ភឹង ចិន្ដារ៉េត ស្នងការរង និងជាប្រធានផែនទទួលការងារព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ដោយមានការសម្របសម្រួលនីតិវិធីពីលោកកើត សុវណ្ណារ៉េត ព្រះរាជអាជ្ញាអបសាលាដំបូងខេត្តសៀមរាប ។

ចំណែកសង្ស័យទាំង៦នាក់៖ ១ ឈ្មោះ ចើន គឹមចិន ហៅចិន ភេទប្រុស អាយុ១៨ឆ្នាំ មានទីលំនៅក្រុងសៀមរាប មុខរបរមិនពិតប្រាកដ ម្ចាស់ខ្វែ ។ ២ ឈ្មោះ គង់ សូរិយា ហៅ ទើយ ភេទប្រុស អាយុ២០ឆ្នាំ ទីលំនៅភូមិវាល សង្កាត់សំបួរ ក្រុងសៀមរាប ជាសហចារី ។ ៣ ឈ្មោះ លុន ចំរើនរិត ហៅវិត ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់បន្ទប់ជួលភូមិភ្ងាជ័យ សង្កាត់ស្វាយដង្គុំ ជាអ្នកកាន់ដាវ កាប់ថែមត្រូវជនរងគ្រោះត្រូវខ្នងជនរងគ្រោះដួលដេកលើដី ក្រោយបក្ខពួករបស់ខ្លួនបានកាប់ត្រូវ១ខ្វែវត្រូវក្បាលផ្នែកខាងស្ដាំ ។ ៤ ឈ្មោះ អុល ពិសិដ្ឋ ហៅសិទ្ឋ ភេទប្រុស អាយុ១៨ឆ្នាំ ទីលំនៅភូមិគោកតាចក ឃុំកណ្ដែក ស្រុកប្រាសាទបាគង មុខរបរមិនពិតប្រាកដ ជាសហចារី ។ ៥ ឈ្មោះ ងួន ធារ៉ា ហៅហល់ ភេទប្រុស អាយុ១៨ឆ្នាំ ទីលំនៅបន្ទប់ជួលភូមិសាលាកន្សែង សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប មុខរបរមិនពិតប្រាកដ ជាអ្នកកាន់ខ្វែវកាប់លើជនរងគ្រោះត្រូវក្បាលផ្នែកខាងក្រោយបញ្ឆិតចំហៀងផ្នែកស្ដាំបណ្ដាលឲ្យជនរងគ្រោះដួលដេកលើដី ។ ៦/ឈ្មោះវ៉ន វែន ហៅវ៉ែន អាយុ២១ឆ្នាំ ស្នាក់បន្ទប់ជួល ភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុងសៀមរាប ជាសហចារី ។

សមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន៖ ម៉ូតូម៉ាកDream ជិះធ្វើសកម្មភាព២គ្រឿង, ដាវ១ដើម, កាំបិតខ្វែវ១ដើម, ស្លាកលេខម៉ូតូ១សន្លឹក បញ្ជូនទៅតុលាការនៅថ្ងៃទី២ ខែកុម្ភ: ឆ្នាំ២០២០ ។

សូមបញ្ជាក់ថា កាលថ្ងៃទី២៦ ខែមករា ឆ្នាំ២០២០ ក្រុមក្មេងទំនើងខាងលើ ដោយសារតែជម្លោះបន្តិចបន្តួចក្នុងក្លឹបកាឡាក់ស៊ីក្នុងការផឹកស៊ីក្រោយពីមានការឈ្លោះក្នុងក្លឹបត្រូវបានសន្តិសុខបំបែកគ្នា ក្រោយមកជនរងគ្រោះបានជិះម៉ូតូចេញពីក្លឹបទៅផ្ទះ តែត្រូវជនសង្ស័យនាំគ្នាជិះម៉ូតូប្រដេញម៉ូតូក្រុមជនរងគ្រោះដល់ចំណុចស្ងាត់ក្រោយសណ្ឋាគារសូហ្វីតែល ស្ថិតក្នុងភូមិសាលាកន្សែង សង្កាត់ស្វាយដង្គុំ ក៏នាំគ្នាស្កាត់ឲ្យឈប់កាប់យក៍ៗតែម្ដងដោយកាប់នឹងកាំបិតខ្វែវត្រូវក្បាលជនរងគ្រោះយ៉ាងព្រៃផ្សៃបំផុត បណ្ដាលឲ្យជនរងគ្រោះ ស្លាប់ក្រោយបញ្ជូនដល់មន្ទីរពេទ្យ ។

សមត្ថកិច្ចបានឲ្យដឹងថា ក្រុមជនសង្ស័យបន្ទាប់ពីបានធ្វើសកម្មភាពលើក្រុមជនរងគ្រោះហើយបាននាំគ្នាគេចខ្លួនយ៉ាងអាថ៌កំបាំងបំផុត តាមផ្ទះរៀងខ្លួន ។ ក្រោយទទួលបានព័ត៌មាន នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០ កម្លាំងនគរបាលក្រុងសៀមរាប សហការនឹងកម្លាំងប៉ុស្ដិ៍ពាក់ព័ន្ឋបានបើកការស៊ីបអង្កេតយ៉ាងយកចិត្តទុកដាក់ ទើបស្រាវជ្រាវចាប់ជនសង្ស័យបានជាបន្តបន្ទាប់ ដោយប្រើពេលវេលារយ:ពេល៧ថ្ងៃ៦យប់ ។

នៅថ្ងៃទី២ ខែកុម្ភ: លោកឧត្ដមសេនីយ៍ត្រី ភឹងចិន្ដារ៉េត តំណាងលោកឧត្ដមសេនីយ៍ទោស្នងការនគរបាលខេត្តបាននាំយកថវិកាចំនួន២លានរៀលមកឧបត្ថម្ភលើកទឹកចិត្តដល់ក្រុមប្រតិបត្តិការ ដោយថវិកាចំនួន១លានរៀល ជារបស់លោកស្នងការ និង១លានរៀលទៀត ជាថវិកាផ្ទាល់ខ្លួនរបស់លោកឧត្ដមសេនីយ៍ត្រី ភឹង ចិន្ដារ៉េត ស្នងការរង ៕ ប៊ុនរិទ្ធី


ចែករំលែក៖