ព័ត៌មានទាន់ហេតុការណ៍៖

អ្នកបើកបររថយន្តម៉ាកហ្វុយសូបើកខ្វះការប្រុងប្រយ័ត្នរេចង្កូតបុកម៉ូតូ១គ្រឿង របួសធ្ងន់ស្រាល០២នាក់ អ្នកបើកបររថយន្តដាក់មេផាយបាត់ស្រមោល

ចែករំលែក៖

ខេត្តបាត់ដំបង: យ៉ាងហោចណាស់ក៏មានមនុស្សពីរនាក់បានរងរបួសធ្ងន់ និងស្រាល ខណ:ដែលមានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងដោយសាអ្នកបើកបររថយន្តខ្វះការប្រុងប្រយ័ត្ន។

ហេតុការណ៍ខាងលើនេះ សមត្ថកិច្ចបានអោយដឹងថាបានកើតឡើងកាលពីវេលាម៉ោង១៨:៥០នាទី ថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២០ ត្រង់ចំណុចលើផ្លូវជាតិលេខ៥ ក្រុម២០ ភូមិអន្លង់វិល ឃំុអន្លង់វិល ស្រុកសង្កែ រវាងរថយន្ត នឹងម៉ូតូបានបង្កអោយមនុស្សពីរនាក់រងរបួសធ្ងន់ និងស្រាល។

សមត្ថកិច្ចបន្តថា រថយន្តបង្កម៉ាកហ្វុយសូពណ៌សពាក់ផ្លាកលេខ ប៉ៃលិន ៣A.០៣១៧ អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ ព្រោះក្រោយកើតហេតុអ្នកបើកបររថយន្តបានរត់គេចខ្លួនបាត់ស្រមោល។

ប្រភពព័ត៌មានចេញពីពលរដ្ឋនៅជិតកន្លែងកើតហេតុបានឲ្យដឹងដែរថា÷នៅពេលមុនកើតហេតុគេបានឃើញរថយន្ត១គ្រឿង បានធ្វើដំណើរចេញពីទិសបាត់ដំបង ឆ្ពោះទៅភ្នំពេញក្នុងទិសដៅចាស់ទិសគ្នាជាមួយម៉ូតូជនរងគ្រោះ លុះមកដល់ចំណុចកើតហេតុខាងលើ បានរេចង្កូតជ្រុលទៅបុកជា១ម៉ូតូ១គ្រឿងម៉ាកហុងដា C១២៥ ពណ៌ខ្មៅ ស៑េរី ២០១៩ ពាក់ស្លាកលេខ បាត់ដំង ១AH.២៦៣០ បណ្តាលអោយអ្នកបើកបរម៉ូតូរងរបួសធ្ងន់ និងអ្នករួមដំណើរម្នាក់ទៀតរងរបួសស្រាល ។

សមត្ថកិច្ចបានបន្តថា÷អ្នកបើកបរម៉ូតូនឈ្មោះពឺត តុង ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរកម្មករមានទីលំនៅភូមិស្វាយធំ ឃំុអូរដំបង២ ស្រុកសង្កែខេត្តបាត់ដំបង បានរងរបួសធ្ងន់ ។ ចំណែកអ្នករួមដំណើរម្នាក់ទៀតឈ្មោះពៅ សំប៑ី ភេទប្រុសអាយុ២៤ឆ្នាំ មុខរបរកម្មករ មានទីលំនៅភូមិស្វាយធំឃំុអូរដំបង២ ស្រុកសង្កែ ខេត្តបាត់ដំបង បានរងរបួសស្រាល ។

ក្រោយពីសមត្ថកិច្ចចុះអន្តរាគមជនរងគ្រោះទាំងពីរនាក់បន្ទាប់មកត្រូវបានក្រុមគ្រួសារបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីពេទ្យបង្អែកខេត្តបាត់ដំបង ។ រីឯរថយន្តនិងម៉ូតូសមត្ថកិច្ចបានយកទៅរក្សាទុក នៅអធិការនគរបាលស្រុកសង្កែដើម្បីដោះស្រាយតាម នីតិវិធី ៕ ស សារ៉េត


ចែករំលែក៖