ព័ត៌មានទាន់ហេតុការណ៍៖

ជាប់ពន្ធនាគារនៅប្រទេសថៃក្នុងម្នាក់ៗជាង២ឆ្នាំ ទើបរួចផុតទោស រឿងឆ្លងដែនកាប់ឈើគ្រញូង

ចែករំលែក៖

ខេត្តឧត្ដរមានជ័យ៖ ពលករឆ្លង ដែនខុសច្បាប់ កាប់ឈើគ្រញូងក្នុងទឹកដីថៃចំនួន៣នាក់ បានជាប់ពន្ធនាគារនៅប្រទេសថៃ ក្នុងម្នាក់ៗជាង២ឆ្នាំ ទើបរួចផុតទោសឲ្យវិលត្រឡប់មកស្រុកកំណើតវិញ កាលពីវេលាម៉ោង១៥និង៥០នាទី ដោយអាជ្ញាធរថៃបានបញ្ជូនពលរដ្ឋខ្មែរចំនួន៣នាក់ មកតាមច្រកអន្តរជាតិជាំ ស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យ ។

សមត្ថកិច្ចបានឲ្យដឹងថា ពលករទាំង៣នាក់មានឈ្មោះ៖ ១.ឈ្មោះ វ៉ែន អ៊ីម ភេទប្រុស អាយុ៤៥ឆ្នាំ រស់នៅភូមិចំបក់សែនជ័យ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ។ ចាប់ខ្លួននៅថ្ងៃទី២៥ ខែវិច្ចិកា ឆ្នាំ២០១៧ ចូលតាមប្រកចាក់ច្រែង, ២ ឈ្មោះ រម្យ រុណ ភេទប្រុស អាយុ៣៩ឆ្នាំ រស់នៅភូមិត្រពាំងគារ ឃុំជើងរស់ ស្រុកឧត្តុង្គ ខេត្តកំពង់ស្ពឺ ។ ចាប់ខ្លួននៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៧ ចូលតាមច្រកចាក់ច្រែង និង៣.ឈ្មោះ ភាព ចិន ភេទប្រុស អាយុ៣៧ឆ្នាំ រស់នៅភូមិកោះថ្មី ឃុំអន្លង់វែង ស្រុកអន្លុងវែង ខេត្តឧត្តរមានជ័យ ។ ចាប់ខ្លួននៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៧ ចូលតាមច្រកចាក់ច្រែង ។ អ្នកទាំងបីនាក់ ជាប់គុកពីបទឆ្លងដែនខុសច្បាប់ ចូលកាប់ឈើក្នុងទឹកដីថៃ ជាប់គុកនៅស្រុកខាន់តាឡាក់ ខេត្តស៊ីសាកេត ប្រទេសថៃ ។

ដោយអាជ្ញាធរថៃបានយកមកប្រគល់ឲ្យភាគីកម្ពុជា និងបានអបរំ និងឲ្យវិលត្រឡប់ទៅ ជួបជុំក្រុមគ្រួសារនៅឯ ស្រុកកំណើតរាងៗខ្លួន ៕ ប៉ែន នួន


ចែករំលែក៖