ព័ត៌មានទាន់ហេតុការណ៍៖

គាស់តូបចាប់ហួយបម្រុងលួចរបស់របរ ត្រូវសមត្ថកិច្ចឃាត់ខ្លួនទាំងយប់

ចែករំលែក៖

ខេត្តឧត្ដរមានជ័យ៖ ជនសង្ស័យ ម្នាក់ត្រូវបានកម្លាំងល្បាតរបស់ នគរបាលវរ:ការពារព្រំដែគោកលេខ៧០២ ឃាត់ខ្លួនទាំងយប់ ខណៈកំពុងធ្វើសកម្មភាព គាស់តូប លក់ចាប់ហួយមួយកន្លែង នៅវេលាម៉ោង ២៣:៣០នាទី ថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២០ នៅចំណុច ផ្សារចំការចេក ភូមិចំការចេក សង្កាត់អូស្មាច់ ក្រុងសំរោង ខេត្តឧត្ដរមានជ័យ ។

សមត្ថកិច្ចបានឲ្យដឹងថា កម្លាំងវរ:៧០២ ប្រចាំការនៅចំណុចគោលដៅ ផ្សារចំការចេក ចំនួន០៣នាក់ ដឹកនាំដោយ អនុសេនីយ៍ទោ ចាន់ ដារ៉ា ឋានៈមន្ត្រី បានចាប់ឃាត់ខ្លួន ជនសង្ស័យ ០១នាក់ ឈ្មោះ ផាត សុផាន ភេទប្រុស អាយុ១៥ឆ្នាំ (រស់នៅក្នុងមជ្ឈមណ្ឌលកុមារកំព្រា) ស្ថិតក្នុង ភូមិគិរីមង្គល សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ ដែលបានលួចគាស់តូបលក់ចាបហួយមួយកន្លែង ក្នុងផ្សារចំការចេក ។ បន្ទាប់មកកម្លាំងបានធ្វើកំណត់ហេតុ និងបញ្ជូនទៅប៉ុស្តិ៍រដ្ឋបាល សង្កាត់អូរស្មាច់ ក្រុងសំរោង និងចាត់ការទៅ តាមនីតិវីធី ៕ ប៉ែន នួន


ចែករំលែក៖