ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនជនពិការ ខណៈកំពុងចម្តិតគូថអ៊ុតអាប៉ោងក្នុងព្រៃ

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ លោក អនុសេនីយ៍ឯក យិន ឈុនហាក់ នាយរងប៉ុស្ដិ៍នគរបាលរដ្ឋត្នោតជុំ ដឹកនាំមន្រ្ដីក្រោមឱវ៉ាតចុះបង្រ្កាបល្បែងសុីសង ដោយឃាត់ខ្លួនមុខសញ្ញាជនសង្ស័យ ១នាក់រួមទាំងវត្ថុតាង ដើម្បីនាំយកទៅបន្តនីតិវិធី ។

ប្រតិបត្តិការខាងលើធ្វើឡើងនារសៀលថ្ងៃពុធ ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២០ ត្រង់ចំណុចក្នុងព្រៃក្បែមាត់ស្ទឹង ស្ថិតក្នុងភូមិថ្មី ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។

ប្រភពព័ត៌មានពីកម្លាំងចុះប្រត្តិបត្តិការបង្ហើបថា លទ្ធផល៖ កម្លាំងចាប់យកវត្ថុតាងរួមមាន ជនសង្ស័យជាមុខសញ្ញា ១នាក់ឈ្មោះ គង់ ចន្ថា ភេទប្រុស អាយុ ៦៦ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិបឹងវាល ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់(ពិកាជើង) មេអាប៉ោង ១គ្រាប់ ចាន ១ គំរប ១ កំរាល ១ និងម៉ូតូម៉ាក  ហុងដាឌ្រីម សេ១២៥ សេរីឆ្នាំ២០១៣ ពណ៌ខ្មៅ ពាក់ស្លាកលេខ បន្ទាយមានជ័យ 1C 1236 ចំនួន ១គ្រឿង ។

ប្រភពដដែលបន្តទៀតថា ចំពោះជនសង្ស័យជាមុខសញ្ញា(គង់ ចន្ថា)រួមទាំងវត្ថុតាង បាននាំយកទៅប៉ុស្ដិ៍នគរបាលរដ្ឋបាលត្នោតជុំ ដើម្បីបន្តនីតិវិធី ៕ បុឹម ពិន


ចែករំលែក៖