ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ទៅឆក់ត្រី បែរជាឆ្លងចរន្តឆក់ខ្លួនឯង ស្លាប់យ៉ាងអាណោចអាធ័ម

ចែករំលែក៖

ខេត្តស្ទឹងត្រែង: បុរសម្នាក់លួចប្រើឧបករណ៍ នេសាទត្រីខុសច្បាប់ មិនបានសម្រេច ត្រូវបានឆ្លងចរន្តឆក់ខ្លួនឯងស្លាប់ភ្លាមៗ ក្នុងហេតុការណ៍ ដែលកំពុងធ្វើសកម្មភាពនេសាទ នៅវេលាម៉ោងរំលងអធ្រាត្រ ឈានចូលថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២០ ស្ថិតក្នុងភូមិស្វាយរៀង ឃុំតាឡាត ស្រុកសេសាន ខេត្តស្ទឹងត្រែង។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា: បុរសជនរងគ្រោះបានចេញទៅនេសាទ ដោយប្រើប្រាស់នូវឧបករណ៍ ដែលច្បាប់ត្រូវហាមឃាត់ ប្រភេទម៉ាស៉ីនឆក់ក្តៅ ដោយមិនបានប្រយ័ត្នក៍ឆ្លងចរន្តិឆក់ខ្លួនឯង ស្លាប់ភ្លាមៗនៅចំណុចភូមិសាសន៍ខាងលើ ដោយមានការបាត់យូរ ក្រុមគ្រួសារបានតាមរកឃើញ នៅកន្លែងមាត់ទឹកបានស្លាប់ទៅហើយ ជាប់ជាមួយឧប្បករណ៍ម៉ាស៉ីនឆក់តែម្តង រួចក៍រាយការណ៍មកសមត្ថកិច្ចចុះទៅដល់កន្លែងកើតហេតុ។

សមត្ថកិច្ចបញ្ចាក់ថា: ជនរងគ្រោះដែលស្លាប់នោះ មានឈ្មោះរាំង រ៉ាន់ភេទប្រុស អាយុ៣៨ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ ក្រោយពេលសមត្ថកិច្ចធ្វើកោសល្យវិច័យ ទៅលើស្លាកស្នាមជនរងគ្រោះខាងលើ បានបញ្ចាក់ថាជនរងគ្រោះ ពិតជាស្លាប់ដោយសារឆ្លងចរន្តម៉ាស៉ីនឆក់ខ្លួនឯង បណ្តាលឲ្យស្លាប់បាត់បង់ជីវិតពិតប្រាកដម៉ែន ដោយមិនមានអ្នកណាធ្វើឃាតនោះឡើយ ហើយសមត្ថកិច្ចក៍បានប្រគល់ សពជនរងគនរងគ្រោះទៅឲ្យក្រុមគ្រួសារ ធ្វើបុណ្យទៅតាមប្រពៃណីខ្មែរ ៕ មាស សុផាត


ចែករំលែក៖