ព័ត៌មានទាន់ហេតុការណ៍៖

សង្ស័យតូចចិត្តប្រពន្ធរត់តាមប្រុសថ្មី, បុរសជាប្ដីសម្រេចចិត្តធ្វើអត្តឃាតស្លាប់យ៉ាងវេទនា

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ យប់មិញមានករណីវះពោះខ្លួនឯង នៅភូមិទំនាប ឃុំអមលាំង ខេត្តកំពង់ស្ពឺ ដោយគ្រួសារជនរងគ្រោះអះអាងថា​ បុគ្គលដែលស្លាប់ បានធ្វើអត្តឃាតដោយខ្លួនឯង ។

ជនរងគ្រោះជាមនុស្សហូបស្រាជាប្រចាំ ហើយតែងតែរត្អូញប្រាប់ឪពុកម្តាយថា ឈឺក្នុងពោះចង់តែវះមើលទេ ។

នៅយប់កើតហេតុឪពុកម្តាយដែលកំពុងនៅលើផ្ទះ លឺសូរសំឡេងថ្ងូរ ពេលម្តាយបើកភ្លើងមើលឃើញពោះវៀនទាំងដុំៗនៅលើគ្រែ ។

តាមព័ត៌មានក្រៅផ្លូវការបានលើកឡើងថា ជនរងគ្រោះអាចមិនមែនធ្វើអត្តឃាតទេ សង្ស័យពាក់ព័ន្ធនឹងករណីឃាតកម្ម ។ តែទោះជាយ៉ាងណា សមត្ថកិច្ចបានបញ្ជាក់ថា រឿងនេះគឺជារឿងអអត្តឃាត ដោយសារជនរងគ្រោះតូចចិត្តរឿងប្រពន្ធរត់តាមប្រុសថ្មី ។ សមត្ថកិច្ចកំពុងធ្វើកោសល្យវិច័យនៅព្រឹកថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២០ ៕ សេនាស័ក្តិ


ចែករំលែក៖