ព័ត៌មានទាន់ហេតុការណ៍៖

អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សប្រជាជនបដិវត្តន៍ឡាវ បំពេញទស្សនកិច្ចផ្លូវរដ្ឋ​នៅកម្ពុជា

ចែករំលែក៖

ភ្នំពេញ៖ លោក ប៊ុនញ៉ាំង វរជីត អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សប្រជាជន​បដិវត្តន៍ឡាវ និងជាប្រធានរដ្ឋសភា​នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នឹងអញ្ជើញមកបំពេញទស្សនកិច្ច​ផ្លូវរដ្ឋ នៅព្រះរាជាណាចក្រកម្ពុជា​ចាប់ពីថ្ងៃទី៩ ខែកុម្ភៈ ដល់ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២០ ។

ក្រសួងការបរទេស​ និងសហប្រតិបត្តិការអន្តរជាតិ​ នាយកដ្ឋានព័ត៌មាន​បានជូនព័ត៌មានបែបនេះ​ដោយបញ្ជាក់ថា ដំណើរទស្សនកិច្ចនេះ​​តបតាមការអញ្ជើញរបស់ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ។

សូមអានខ្លឹមសារសេចក្តីជូនព័ត៌មានទាំងស្រុង៖


ចែករំលែក៖