ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចខណ្ឌដូនពេញឃាត់ខ្លួនជនសង្ស័យ២នាក់ ឆក់ទូរស័ព្ទជនបរទេស

ចែករំលែក៖

ភ្នំពេញ៖ សមត្ថកិច្ចខណ្ឌដូនពេញបានឃាត់ខ្លួនជាក់ស្តែងជនសង្ស័យ២នាក់ ករណីបើកម៉ូតូឆក់ទូរស័ព្ទដៃ កាលពីម៉ោង៤រសៀល ថ្ងៃទី៦ ខែកុម្ភ: ឆ្នាំ២០២០ នៅចំណុចមុខផ្ទះលេខ១៩ ផ្លូវលេខ២៤០ ភូមិ១១ សង្កាត់ជ័យជម្នះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

ជនសង្ស័យត្រូវឈ្មោះ ឈឹម ហេងឡុង អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅផ្ទះលេខ៦៧៨ ផ្លូវលេខ២៧១ ភូមិក្បាលទំនប់ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចម្ការមន រាជធានីភ្នំពេញ និងឈ្មោះ គឹម ស្រៀង អាយុ ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅផ្ទះលេខ៤៦ ផ្លូវលេខ១ ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។ អ្នកទាំង០២នាក់ ធ្លាប់បានប្រើប្រាស់គ្រឿងញៀន ។

ចំណែកជនរងគ្រោះមាន ឈ្មោះ GASTALDI GIL អាយុ ៥៦ឆ្នាំ ជាជនជាតិបារាំង មុខរបរ ទេសចរណ៏ កាន់លិខិតឆ្លងដែនលេខ 19ED99280 ស្នាក់នៅផ្ទះសំណាក់ PHONG HOME ផ្លូវលេខ២៤០ សង្កាត់ចតុមុខ ខណ្ឌដូនពេញរាជធានីភ្នំពេញ។

វត្ថុតាងដកហូតរួមមាន ម៉ូតូ០១គ្រឿងម៉ាកស៊ុយស៊ូគីវីវ៉ា ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 1GL-9504 លេខតួ TH515745 (ជារបស់ជនសង្ស័យជិះធ្វើសកម្មភាព) និងទូរស័ព្ទដៃម៉ាកអាយហ្វូន11PRពណ៌ស(ជារបស់ជនរងគ្រោះ)។

បន្ទាប់ពីឃាត់ខ្លួនកម្លាំងជំនាញខណ្ឌ និងប៉ុស្តិ៍សួរចម្លើយស្វែង រកបក្ខពួកដែលប្រព្រឹត្តសកម្មភាពនាពេលកន្លងមកព្រមទាំងកសាងសំណុំរឿងតាមនីតិវិធីបន្ត ៕ ជ្រោយពេជ្រ


ចែករំលែក៖