ខេត្តព្រះសីហនុសមត្ថកិច្ចប្រាប់ថា កាលពី ម៉ោង០៩ព្រឹក ថ្ងៃទី០៨ ខែកុម្ភ: ឆ្នាំ២០២០ មានកម្មករ កម្មករីនីនាំគ្នាធ្វើកូដកម្ម មិនចូលធ្វើការ នៅរោងចក្រឈ្មោះ សាន់ឃ្យូភីដ អុិនសាដស្រ្តី(ខេមបូឌា)ឯ.ក(វិចខ្ចប់) ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
របាយការណ៍អង្កេតពីមន្ត្រីថា មានកម្មករ កម្មការីនីសរុបចំនួន ២៧៥នាក់(ប្រុសចំនួន ១៥៤នាក់) បានចេញមកធ្វើកូដកម្មដើម្បីឲ្យក្រមហ៊ុនដោះស្រាយ ៖ សុំឲ្យក្រុមហ៊ុនដកអ្នកបកប្រែប្រចាំរោងចក្រ ។ សុំឲ្យក្រុមហ៊ុនបន្ធូរបន្ថយវិន័យមួយចំនួន ។
បន្ទាប់ពីមានការ ជួបប្រជុំដោះស្រាយ រវាងតំណាង ក្រុមហ៊ុន តំណាងកម្មករ និងខាងមន្ទីរការងារខេត្តរួចមក ខាងក្រុមហ៊ុនបានឯកភាពតាមសំណើរបស់កម្មករ ហើយក្រោយមកខាងកម្មករបានចូលធ្វើការវិញជាធម្មតា៕ ឆ្លាម សមុទ្រ