ខេត្តឧត្ដរមានជ័យ៖ ថ្ងៃសៅរ៍ ១៥ កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២០ មន្រ្តីសាខាកាំកុងត្រូលខេត្តឧត្ដរមានជ័យ បានសហការជាមួយ មន្រ្តីមន្ទីរពាណិជ្ជកម្ម និងអាជ្ញាធរដែនដី បានចុះត្រួតពិនិត្យស្តង់លក់ម្ហូបអាហារនៅកន្លែងពិព័រណ៍ ស្ថិតនៅឃុំអន្លង់វែង ស្រុកអន្លង់វែង ដើម្បីស្វែងរកសារធាតុគីមីហាមឃាត់ ។
សមត្ថកិច្ចបានយកម្ហូបអារហារចំនួន១០មុខ រួមមាន បន្លែ បង្គា ប្រហិត ហ៊តដក និងសសៃមីសួ សសៃមី សសៃគុយទាវ មកធ្វើតេស្តបឋម។
ជាលទ្ធផល បានរកឃើញ សារធាតុ Borax លើសសៃមីសួ ( កំរិតទាប) មន្ត្រីបានធ្វើការណែនាំអ្នកលក់អំពីផលប៉ះពាល់ដល់សុខភាព និងហាមដល់គាត់ឈប់ទទួលយកមកលក់បន្តទៀត។
បន្ទាប់មក មន្រ្តីយើងបានចែកផ្ទាំង Posters ដល់អាជីវករឲ្យពួកគាត់មានការយល់ដឹងថែមទៀតអំពីសុវត្ថិភាពម្ហូបអារហារ និងការដាក់តាំងលក់ឲ្យមានអនាម័យល្អ ៕ ប៉ែន នួន