ភ្នំពេញ៖ អធិការដ្ឋាននគរបាលបឹងកេងកង ឃាត់ខ្លួននារីម្នាក់ស្ដីពីករណី៖ លួច (យកទូរស័ព្ទ) នៅចំណុចក្នុងតូបលេខ១០៨C2 ក្នុងផ្សារអូឡាំពិក ផ្លូវ២៨៦ ក្រុមទី១០ ភូមិ២ សង្កាត់អូឡាំពិក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២០ វេលាម៉ោង ១២និង៤០នាទី ។
ជនសង្ស័បានឃាត់ខ្លួន ឈ្មោះ ម៉េង សុគន្ធារី ភេទស្រី អាយុ២៨ឆ្នាំ ស្នាក់នៅផ្ទះជួលគ្មានលេខ ផ្លូវបេតុង សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ មុខរបរ បំរើការក្នុងខារ៉ាអូខេ ។
វត្ថុតាងចាប់យករួមមាន៖ ទូរស័ព្ទ២គ្រឿង (ម៉ាកIphone XS MAS ពណ៌ទឺកមាស លេខស៊ីម092 333 169, ម៉ាកIphone XS MAS ពណ៌ទឺកមាស លេខស៊ីម012 941 955) ចំពោះវត្ថុតាងទូរស័ព្ទ២គ្រឿងខាងលើបានប្រគល់ទៅឲ្យជនរងគ្រោះវិញតាមការស្នើសុំដោយមានការអនុញ្ញាតពីលោក ស៊ិន វីរៈ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ។ ជនរងគ្រោះឈ្មោះ យិន លាង ភេទប្រុស អាយុ៣៩ឆ្នាំ ស្នាក់នៅផ្ទះលេខ ១៤ ផ្លូវលេខ៤ ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ មុខរបរមន្រ្ដីរាជការ ។ ឈ្មោះ សុខ លីន ភេទស្រី អាយុ២៥ឆ្នាំ ស្នាក់នៅផ្ទះលេខ១៩ ផ្លូវ៣៨៤ សង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។
បើតាមភពពត៌មាន បានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២០ វេលាម៉ោង១២និង១០នាទី ជនសង្ស័យឈ្មោះ ម៉េង សុគន្ធារី ភេទស្រី អាយុ២៨ឆ្នាំ ចេញពីផ្សារអូឫស្សីគោលបំណងមកផ្សារអូឡាំពិក ពេលមកដល់ផ្សារអូឡាំពិកជនសង្ស័យបានឡើងទៅជាន់ទី២ក្នុងផ្សារអូឡាំពិក ដោយបានដើរទៅតូបលក់ខោអាវមួយលេខ១០៨C2 សួររកទិញខោអាវប៉ុន្ដែមិនបានទិញខោអាវឃើញទូរស័ព្ទរបស់ជនរងគ្រោះឈ្មោះ យិន លាង ភេទប្រុស អាយុ៣៩ឆ្នាំ ម៉ាកIphone XS MAS ពណ៌ទឹកមាស លេខស៊ីម 092 333 169 ដែលកំពុងសាកថ្មទុកចោលឈ្លៀកឳកាសល្អជនសង្ស័យក៏បានលួចទូរស័ព្ទនោះបានសម្រេចរួចដើរចេញបានប្រហែលបន្ដិចត្រូវជនរងគ្រោះក្រឡេកឃើញទាន់រត់ដេញចាប់បាន ក្រោយមកជនរងគ្រោះក៏បានប្រគល់ជនសង្ស័យឲ្យសន្ដិសុខផ្សារអូឡាំពិក បន្ទាប់មកសន្កិសុខផ្សារអូឡាំពិក ក៏បានបញ្ជូនជនសង្ស័យរួមនិងវត្ថុតាងប្រគល់ឲ្យសមត្ថកិច្ចប៉ុស្ដិ៍នគរបាលរដ្ឋបាលអូឡាំពិក ដើម្បីសាកសួរតែម្ដង ។
ចំពោះជនសង្ស័យខាងលើបានធ្វើសកម្មភាពលួចទូរស័ព្ទមួយគ្រឿងទៀតពីជនរងគ្រោះឈ្មោះ សុខ លីន ភេទស្រី អាយុ២៥ឆ្នាំ ម៉ាក Iphone XS MAS ពណ៌ទឹកមាសនៅចំណុចក្នងតូបលេខ១៤៤ ក្នុងផ្សារអូរឫស្សី ខណ្ឌ៧មករា រាជធានីភ្នំពេញ បន្ទាប់មកជនសង្ស័យក៏បានមកលួចទូរស័ព្ទ ជនរងគ្រោះដែលបានរៀបរាប់ខាងលើ ។
បច្ចុប្បន្នជនសង្ស័យបានត្រូវបានឃាតខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការបន្ដ ៕ សរស្មី