ខេត្តកំពង់ស្ពឺ៖ ក្រោយពីស្ត្រីមួមយរូបចងកធ្វើអត្តឃាតនៅក្នុងផ្ទះ អ្នកភូមិជាច្រើនបាននិយាយតៗគ្នាថា នាងស្លាប់ដោយសារតូចចិត្តរឿងប្តីដើរលេងជក់ថ្នាំញៀន ជាមួយពួកម៉ាក មិនខិតខំជួយធ្វើការរកស៊ីប្រពន្ឋ ។ ការសម្រេចចិត្តរបស់ស្ត្រីរងគ្រោះ ធ្វើឲ្យអ្នកដឹងរឿងលើកឡើងថា ការធ្វើបែបនេះ ហាក់បីដូចជាទុកឱកាសឲ្យប្តីមានពេលវេលាច្រើនក្នុងការជួបជុំពួកម៉ាកផឹកស៊ីជក់ថ្នាំកាន់តែសប្បាយជាងមុន ។
ករណីចងកធ្វើអត្តឃាតនេះ កើតឡើងកាលពីវេលាម៉ោង១៨ និង២០នាទីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២០ នៅភូមិត្រាវឃុំទឹកល្អក់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។ ស្ត្រីរងគ្រោះឈ្មោះ ភិន ស្រីសូត អាយុ៣០ឆ្នាំ រស់នៅកន្លែងកើហេតុខាងលើ ។
សមត្ថកិច្ចបានឲ្យដឹងថា តាមការស្រាវជ្រាវគឺមុនពេលចងកពីរបីថ្ងៃមុន គាត់ចេះតែនិយាយប្រាប់ញាតិមិត្តជិតខាងថា រាល់ថ្ងៃនេះខ្មាស់គេខ្លាំងណាស់ មិនចង់រស់តទៅទៀតទេ ណាមួយជំពាក់លុយគេ ណាមួយប្តីមិនគិតជួយខំធ្វើការរកស៊ី គិតតែពីដើរលេងជក់ថ្នាំ ញៀនទុកឲ្យគាត់ខំប្រឹងរកតែម្នាក់ឯង ហើយកូនក៏នៅតូចៗទៀត គាត់ពិតជាពិបាកខ្លាំងណាស់ ។
ក្រោយពេលអ្នកភូមិលឺដូច្នោះ បានប្រាប់បងប្អូនសាច់ញាតិ ហើយក៏បានលួងលោមថា កុំឲ្យគិតខ្លី បើមិនគិតពីប្តី ក៏អាណិតកូនដែលនៅតូចផង ។
សមត្ថកិចចបន្តថានៅថ្ងៃកើតហេតុពេលដែលប្តីមិននៅផ្ទះស្ត្រីរងគ្រោះក៏បានយកក្រមាចងកដោយខ្លួនឯងជាប់នឹងមេជញ្ជាំងក្នុងបន្ទប់ដេក តែម្តង ។ ក្រោយកើតហេតុសាច់ញាតិបានដឹកយកទៅសង្រ្គោះដែរតែគ្រូពេទ្យប្ារប់ថាស្លាប់បាត់ទៅហើយ ពេលនោះសាច់ញាតិបានដឹកសពត្រឡប់យកមកធ្វើបុណ្យតាមប្រពៃណីនៅផ្ទះកើតហេតុ ។ ពេលដែលគាត់ស្លាប់គឺពិតដូចជាការដែលគាត់ធ្លាប់និយាយមែនគឺម្ចាសបំណុលបានមករកទារលុយដែលជំពាក់ តែធ្វើមិចបើគាត់ស្លាប់បាត់ទៅហើយទៅយកពីអ្នកណា?
អ្នកភូមិជាច្រើនដែលចូលរួមពិធីបុណ្យបាននាំគ្នានិយាយបែបជំនឿថា ផ្ទះស្ត្រីរងគ្រោះសង់នៅលើដីច្រមុះជ្រូកមិនសូវមានយីអ៊ុននោះទេ ។ ជាក់ស្តែងកាលពីអំឡុងប៉ុន្មានឆ្នាំមុន ឪពុករបស់ស្ត្រីរងគ្រោះក៏បានចងកធ្វើអត្តឃាតនៅក្នុងផ្ទះនេះដែរ ។ យ៉ាងណានេះគ្រាន់តែជាការយល់ឃើញរបស់អ្នកស្រុកតែប៉ុណ្ណោះ ។
អ្នកភូមិជាច្រើនបានលើកឡើងថា ស្ត្រីរងគ្រោះពិតជាគិតខ្លីពេកហើយដែលសម្រេចចិត្តធ្វើអត្តឃាតបែបនេះបើគាត់មិនគិតពីប្តីក៏គួរគិតពីកូនដែលនៅតូច ការដែលគាត់ស្លាប់ទៅបែបនេះ ហាក់បីដូចជាផ្តល់ឱកាសដល់លោកប្តីរឹតតែបានដៃដើរលេងជក់ថ្នាំតាមអំពើចិត្ យ៉ាងក៏អ្នក ភូមិស្មើដកុំឲ្យសមត្ថកិចជំនាញហៅបុរសជាប្តីស្ត្រីរងគហរោះពិនិត្យរកមើលសារធាតុញៀនក្នុងខ្លួនបុរសនេះមើលថាតើមានដូចដែលស្ត្រីរងគ្រោះនិយាយកាលពីនៅណា់ដែរឬទេ ៕ សេនាស័ក្តិ