ព័ត៌មានទាន់ហេតុការណ៍៖

សាកថ្មទូរស័ព្ទចោលរួចទៅចងគោឲ្យស៊ីស្មៅ មកវិញឆេះផ្ទះម៉ត់

ចែករំលែក៖

ខេតុ្តសៀមរាប៖ អគ្គិភ័យបានបំផ្លាញផ្ទះប្រជាពលរដ្ឋមួយខ្ណង កាលពីនៅម៉ោង ២និង៥០នាទីរសៀល ថ្ងៃទី១២ ខែកុម្ភ: ឆ្នាំ២០២០ នៅត្រង់ចំណុចភូមិស្នាសង្គ្រាម ឃុំបល្ល័ង ស្រុកប្រាសាទបាគង ខេត្តសៀមរាប ។

មន្រញតីនគរបាលស្រុកប្រាសាទបាគង បានឲ្យដឹងថា ផ្ទះនេះជាកម្មសិទ្ធិរបស់ឈ្មោះ សូ ឆន ភេទស្រី អាយុ ៥៥ឆ្នាំ មុខរបរ កសិគររស់នៅចំណុចខាអលើ ចុះពីផ្លូវជាតិលេខ៦ ចម្ងាយពីអធិការដ្ឋាននគរបាលស្រុកប្រាសាទបាគងប្រវែង ១៥គីឡូម៉ែត្រ ជាផ្ទះឈឺផ្ទាល់ដី ទំហំ ៤×៥ម៉ែត្រ កម្ពស់ ៦ម៉ែត្រ ប្រក់ស្បូវជញ្ជាំងស្លឹងដូង។

ប្រភពដដែលបានឲ្យដឹងទៀតថា ករណីនេះបណ្តាលឲ្យខូចខាតផ្ទះ១ខ្នង ម៉ូតូ ១គ្រឿងម៉ាកសងកូរ៉េ ទូរទស្សន៍ ១គ្រឿងម៉ាស៊ីនដេខោអាវ ១គ្រឿង ផ្ទាំងសូឡា និងអាគុយ ១ ឆុត ស្រូវ ២២ការ៉ុង មាសក្រវិល ៧ហ៊ុន ប្រាក់ ១០ម៉ឺនរៀលសៀវភៅគ្រួសារ សៀវភៅស្នាក់នៅ អត្តសញ្ញាណប័ណ្ណ សំបុត្រកំណើត ប្លង់ដី និងសម្ភារ:ប្រើប្រាស់ក្នុងផ្ទះខូចខាតទាំងស្រុង។

ម្ចាស់ផ្ទះបានឲ្យដឹងថា មុនពេលកើតហេតុ រូបគាត់បានសាកថ្មទូរស័ព្ទនឹងអាគុយផ្ទាំងសូឡាហើយចេញទៅមើលគោដែលចងចោលឆ្ងាយពីផ្ទះជាងកន្លះគីឡូម៉ែត្រ។ លុះពេលផ្លាស់គោឲ្យស៊ីស្មៅរួចបម្រុងត្រឡប់មកផ្ទះវិញ ស្រាប់តែមានអគ្គិភ័យឆេះផ្ទះរបស់គាត់ទាំងស្រុង ដោយសង្ស័យកើតចេញពីផ្ទុះទូរស័ព្ទសាកថ្មនេះតែម្តង។

យ៉ាងណាក្នុងករណីនេះសមត្ថកិច្ចនគរបាលស្រុកពុំបានចេញរថយន្តពន្ឡត់អគ្គិភ័យទៅជួយធ្វើអន្តរាគមន៍ទាន់ទេ ដោយសារផ្ទះនៅឆ្ងាយពីទីប្រជុំជន ប៉ុន្តែមានការជួយអន្តរាគមន៍ពីកំម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាល ប្រជាការពារ ប្រជាពលរដ្ឋ ប្រធានភូមិ និងអនុប្រធានភូមិ ជួយអន្តរាគន៍ជាច្រើននាក់ផងដែរ ៕ ប្រាថ្នា


ចែករំលែក៖