ព័ត៌មានទាន់ហេតុការណ៍៖

ក្រាលកន្ទេលក្រោមដំបូលប្រក់តង់នៅមុខផ្ទះលេងល្បែងស៊ីសង នគរបាលទៅដល់ក្របួចបាន៩នាក់

ចែករំលែក៖

ខេត្តកណ្ដាល:  សមត្ថកិច្ចនគរបាលស្រុកស្អាងខេត្តកណ្តាលបានចុះបង្រ្កាបល្បែងស៊ីសង(បៀ)មួយកន្លែងដោយឃាត់ខ្លួនជនសង្ស័យចំនួន៩នាក់ និងរឹបអូសវត្ថុតាងមួយចំនួន ខណៈដែលពួកគេក្រាលកន្ទេលលេងបៀស៊ីសងដាក់លុយនៅមុខផ្ទះប្រក់តង់ដោយមិនញញើតសមត្ថកិច្ចមូលដ្ឋានបន្តិចសោះ ។

ប្រតិបត្តិការនេះបានប្រព្រឹត្តទៅកាលពីរសៀល ថ្ងៃ អង្គារ ៣ រោច ខែ មាឃ ឆ្នាំកុរ ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១១ ខែកុម្ភ: ឆ្នាំ២០២០ វេលាម៉ោង ២ និង ២០នាទីរសៀល ស្ថិតនៅភូមិកំពង់ទ្រា ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្ដាល ។

មន្ត្រីនគរបាលស្រុកស្អាងបានឲ្យដឹងថា ជនសង្ស័យចំនួន៩នាក់ដែលសមត្ថកិច្ចឃាត់ខ្លួននោះរួមមាន៖
១/ឈ្មោះ សែម យី ភេទប្រុស អាយុ ៤១ ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិព្រែករាំង ឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្តាល។
២/ឈ្មោះ ធី ថា ភេទប្រុស អាយុ ៤១ ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិកំពង់ទ្រា ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល។
៣/ឈ្មោះ ឈឹម វន ភេទស្រី អាយុ ៣៥ ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិកំពង់ទ្រា ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល។
៤/ឈ្មោះ ម៉េង សោភី ភេទស្រី អាយុ ៣៦ ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ដូរ មានទីលំនៅភូមិកំពង់ពោធិ៍ត្បូង ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្តាល។
៥/ឈ្មោះ រី ម៉ៅ ភេទស្រី អាយុ ៣៦ ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មការនី មានទីលំនៅភូមិព្រែកស្លែង ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល។
៦/ឈ្មោះ វ៉ិច ស្រូយ ភេទស្រី អាយុ ៥៦ ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ដូរ មានទីលំនៅភូមិធំ ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្តាល។
៧/ឈ្មោះ ហេង សុភាព ភេទស្រី អាយុ ៤១ ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មការនី មានទីលំនៅភូមិពាមសាលា ឃុំស្អាងភ្នំ ស្រុកស្អាងខេត្តកណ្តាល។
៨/ឈ្មោះ ត្រាយ គីមហៃ ភេទស្រី អាយុ ៣៨ ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ដូរ មានទីលំនៅភូមិទួលក្រូច ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្តាលនិង
៩/ឈ្មោះ ចាន់ វ៉េត ភេទស្រី អាយុ ៥៦ ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិកំពង់ពោធិ៍ត្បូង ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្តាល។

រីឯវត្ថុតាងចាប់យកបានមាន ៖
– បៀចំនួន២ហ៊ូ (១០៤សន្លឹក)
– ប្រាក់រៀលចំនួន ២៥៧,៥០០៛។
-ម៉ូតូ០៦គ្រឿង មាន៖
១-ម៉ាក ស៊ុយស៊ូគីស្មាសវី សេ១១០ ពណ៌ ក្រហម-ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1E-8306
២-ម៉ាក ហុងដាគុបជ្រុង សេ៩០ ពណ៌ខ្មៅ ពាក់ផ្លាកលេខ កណ្តាល 1T-5286
៣-ម៉ាក ហុងដាគុបជ្រុង សេ៥០ ពណ៌ខៀវ ពាក់ផ្លាកលេខ កណ្តាល 1J-5286
៤-ម៉ាក ហុងដាគុបមូល សេ៩០ ពណ៌ខៀវ ពាក់ផ្លាកលេខ កណ្តាល 1M-8167
៥-ម៉ាក ហុងដាគុបមូល សេ៥០ ពណ៌សំបកឪឡឹក ពាក់ស្លាកលេខ កណ្តាល 1T-9035
៦-ម៉ាក ហុងដាគុបមូល សេ៥០ ពណ៌សំបកឪឡឹក គ្មានស្លាកលេខ ។

ប្រភពដដែលបានឲ្យដឹងទៀតថា កាលពីពេលវេលាកើតហេតុ មានប្រជាពលរដ្ឋបានរាយការណ៍មកសមត្ថកិច្ចថា មានគេលេងល្បែងស៊ីសង (លេងបៀ)នៅត្រង់ចំណុចមុខផ្ទះក្នុងភូមិខាងលើ ។ ក្រោយពីទទួលបានព័ត៌មាននេះភ្លាម កម្លាំងនគរបាលផ្នែកអន្តរាគមន៍ស្រុកស្អាង សហការជាមួយកម្លាំងនគរបាលប៉ុស្ដិ៍ព្រែកគយ ចុះដល់កន្លែងទីតាំង ធ្វើការបង្រ្កាបនិងឃាត់ខ្លួនជនសង្ស័យ៩នាក់ រួមនឹងវត្ថុតាងដើម្បីចាត់ការតាមនីតិវិធី ៕ ប្រាថ្នា


ចែករំលែក៖