ព័ត៌មានទាន់ហេតុការណ៍៖

រថយន្ដបុកជាមួយរថយន្ដបណ្តាលឲ្យមនុស្សស្លាប់ម្នាក់ និង២នាក់រងរបួសធ្ងន់

ចែករំលែក៖

ខេត្តបាត់ដំបង៖ ថ្ងៃព្រហស្បតិ៍ ៥ រោច ខែ មាឃ ឆ្នាំកុរ ឯកស័កព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ វេលាម៉ោង ១៤:៤៥នាទី នៅ ត្រង់ចំណុចក្រុមទី០៤ ភូមិប៉ោយសំរោង ឃុំតាពូង ស្រុកថ្មគោលខេត្តបាត់ដំបង មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងលើផ្លូវជាតិលេខ៥ កំពុងស្ថាបនា រវាងរថយន្ត នឹង រថយន្ត បណ្តាលឲ្យអ្នកបើកបររថយន្តទាំងសងខាងស្លាប់ម្នាក់ ភេទប្រុស និងរងរបួសធ្ងន់០២ នាក់ ភេទប្រុស ។

សមត្ថកិច្ចជំនាញឲ្យដឹងថា រថយន្តម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ AT18(3-0819) បើកបរពីទិសខាងត្បូងឆ្ពោះទៅជើង ដល់ចំណុចកើតហេតុ បានឡើងជែងរថយន្តនៅពីមុខទិសស្របគ្នា ជ្រុលចង្កូតទៅបុក រថយន្តហ្វ៊ុយសូ (FUSO) ពណ៌សពាក់ស្លាកលេខ ភ្នំពេញ 3A-3300 បើកទិសផ្ទុយគ្នាបណ្តាលឲ្យអ្នកបើកបររថយន្តទាំងសងខាងស្លាប់ម្នាក់ ភេទប្រុស និង របួសធ្ងន់០២ នាក់ ភេទប្រុស ។

តាមសមត្ថកិច្ចជំនាញចរាចរណ៍បានឲ្យដឹងថា អ្នកបើកបររថយន្តហ៊ីយ៉ានដាយឈ្មោះ សាំ ថាន ភេទប្រុស អាយុ៣១ ឆ្នាំ រស់នៅភូមិព្រះពុទ្ធ ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង (ស្លាប់នៅកន្លែងកើតហេតុ) ។ ចំពោះអ្នកបើកបររថយន្តហ្វ៊ុយសូ (FUSO)ឈ្មោះ ឈុំ ភារិន ភេទប្រុស អាយុ ៣៧ឆ្នាំ រស់នៅភូមិព្រៃខ្ជាយ ឃុំសំរោង ស្រុកព្រៃឈរ ខេត្តបកំពង់ចាម (របួសធ្ងន់) និងអ្នករួមដំណើរឈ្មោះ ខៀវ សុថាត់ ភេទប្រុស អាយុ ២១ ឆ្នាំ រស់នៅភូមិព្រៃខ្ជាយ ឃុំសំរោង ស្រុកព្រៃឈរ ខេត្តបកំពង់ចាម (របួសធ្ងន់ ។

ករណីនេះ បានប្រគល់ឲ្យជំនាញការិយាល័យចរាចរណ៍ផ្លូវគោកខេត្តបាត់ដំបង វាស់វែងស្ទួចយករថយន្តទៅរក្សាទុកនៅស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រង់ចាំការដោះស្រាយតាមច្បាប់៕ ស សារ៉េត


ចែករំលែក៖