ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមហ៊ុន Wing កាន់តែបង្កើនអោយអតិថិជនក្តៅក្រហាយ នឹងបាត់បង់ទំនុកចិត្

ចែករំលែក៖

ភ្នំពេញ៖ លើបណ្តាញទំនាក់ទំនងសង្គម Facebook ពិសេសអ្នកនិយម (Live) លក់ផលិតផលផ្សេងៗលើផេក របស់ខ្លួន បានសំដែងនូវការខឹងសម្បាយ៉ាងខ្លាំង ខណៈមានជនទុច្ចរិត សមគំនិតគ្នា ជាក្រុមទីតាំងវេលុយWing បានដកលុយពីអតិថិជន ជាវផលិតផល ហើយផ្ញើលេខកូដWing តាមឆាត តាមផេក ក៏មានជនទុច្ចរិតយកលេខកូដនោះទៅដកលុយ ជាមួយទីតាំងWing ដែលពួកគេសហការលួចយកលេខកូដ។

ខាងក្រុមហ៊ុនWing ជាគោលការណ៍មានល័ក្ខខ័ណ្ឌត្រឹមត្រូវក្នុងការដកប្រាក់ បញ្ចូលទឹកប្រាក់ ទូរទាត់លើវិក័យបត្រផ្សេងៗ។ល។ ប៉ុន្តែការដកប្រាក់ចាំបាច់ត្រូវមានលេខកូដ៨ខ្ទង់ នឹងភ្ជាប់ជាមួយទូរស័ព្ទដើម្បីឆែកមើលលេខអោយត្រូវលេខកូដ និងលេខទូរស័ព្ទ។ ផ្ទុយទៅវិញមួយរយៈចុងក្រោយនេះ បញ្ហាវិវាទ ជម្លោះ បានកើតមានជាបន្តបន្ទាប់នៅតាម ទីតាំង Wing ខណៈអតិថិជនខ្លះមានលេខកូដបើកលុយមិនបាន មានន័យថា៖ គេលួចដកមុន ហើយការតវ៉ាមិនឈ្នះអ្នកវេលុយWingនោះទេ ។ ករណីបែបនេះក៏មានជនរងគ្រោះ ដកលុយអត់បានហើយ ឈានដល់សមត្ថកិច្ចឃាត់ខ្លួន ធ្វើកំណត់ហេតុស្តាប់ចម្លើយ សំយោគបទល្មើសបញ្ជូនទៅសាលាដំបូង ក្នុងបទល្មើស«បន្លំឆបោក» ត្រូវតុលាការឃុំខ្លួនក៏មាន។
ថ្មីៗនេះក្រុមអ្នក Live លក់ផលិតផលតាម ផេក Facebook បានខឹង នឹងដាក់បណ្តាសារ រិៈគន់ធ្ងន់ៗ ទៅលើក្រុមទុច្ចរិត សមគំនិតគ្នា ជាមួយទីតាំងWing លួចយកលេខកូដWing ហើយដកលុយមុនពួកគេជាម្ចាស់លក់ផលិតផល ដែលអតិថិជនផ្ញើលុយតាមWing អោយនោះ។ ពួកគេបានលើកឡើងថា៖ ហេតុអីក៏មានទីតាំងវេលុយ Wing មានសិទ្ធបើកលុយត្រឹមតែមានលេខកូដ ហើយអ្នកដកគ្មានលេខទូរស័ព្ទនោះដក..? នេះជាអំពើទុច្ចរិត ដែលជនខិលខូចសហការជាមួយទីតាំងវេលុយWing គិតត្រៀមទុកជាមុនចាំយកលេខកូដ ពីអតិថិជនផ្ញើអោយម្ចាស់ផលិតផលឆាតផ្ញើលើផេក រួចដកលុយយកមុន។ គេសង្ស័យថា៖ ទីតាំងវេលុយWingខ្លះ ចាំមើលការ Live តាមផេក Facebook ឃើញលេខកូដWing ក៏យកតែម្តង។ បញ្ហានេះជាការបាត់បង់ទំនុកចិត្តពីអតិថិជន បើក្រុមហ៊ុនWing ធូរលុង នឹងការគ្រប់គ្រងនៅមានកម្រិត បណ្តោយអោយទីតាំងវេលុយWing លួចបង្កើតគំនិតទុច្ចរិតនោះ។

ម្ចាស់លក់ផលិផផលមួយមានយីហោ (KRT) បានអៈអាងថាខ្លួន ត្រូវបានចោរស្រីបន្លំ ដកលុយគាត់ដែលអតិថិជនបានផ្ញើលេខកូដ ឬក្រដាសWingអោយគាត់តាមផេក Facebook ។ គាត់បញ្ជាក់លើវីដេអូថា ជួបរឿងដដែលនេះរាប់សិបដង និងបានទៅតវ៉ានៅក្រុមហ៊ុនWing យ៉ាងតិចជិត២០ដង សំណូមពរអោយរកមុខជនខិលខូចលួចបើកលុយ ឬទីតាំងវេលុយ Wing ណាមួយដែលអោយជនខិលខូចបើកដោយគ្មានយកទូរស័ព្ទពួកគាត់។ លើកក្រោយនេះគាត់ទៅប្តឹងក្រុមហ៊ុនចំនួន៥ដងបន្ថែមទៀត តែខាងក្រុមហ៊ុនWing មិនបានផ្តល់ចម្លើយវិជ្ជមានដោះស្រាយអោយនៅឡើយ ហើយគាត់ក៏បានស្តីបន្ទោសថា គួរតែខាងក្រុមហ៊ុនរកបុគ្គលិកមកបម្រើការ ជាមនុស្សមានសមត្ថភាព មានការទទួលខុសត្រូវ និងការពារសុត្ថិភាពដល់អតិថិជន កុំអោយបាត់បង់លុយ តាមរយៈការលួចយកលេខកូដ៨ខ្ទង់ ទៅបើកលុយ ដែលគ្មានទូរស័ព្ទភ្ជាប់ទៅជាមួយដើម្បីផ្ទៀងផ្ទាត់លេខនោះ។

ពាក់ព័ន្ធករណីនេះ ខាងក្រុមហ៊ុនWing ដែលកាន់លេខទូរស័ព្ទ (012999489) បានប្រាប់អង្គភាព «នគរវត្ត» តាមទូរស័ព្ទនៅព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២០ថា៖ ខាងក្រុមហ៊ុនបានដឹងក្នុងរឿងបែបនេះដែរ នឹងបានកំណត់ជាគោលការណ៍រាល់ទីតាំងវេលុយ Wing ការដកលុយ ត្រូវមានលេខខកូដ៨ខ្ទង់ និងភ្ជាប់ជាមួយទូរស័ព្ទអោយមានលេខត្រូវ និងលេខកូដ ទើបមានសិទ្ធដកលុយបាន។ បញ្ហាមានភាពមិនប្រក្រតីថា មានអ្នកបើកលុយបានត្រឹមបង្ហាញលេខកូដ តែអត់មានទូរស័ព្ទដើម្បីពិនិត្យលេខ គឹមិនមែនជាគោលការណ៍របស់ក្រុមហ៊ុន wing នោះទេ។ ដូច្នេះលោកនឹងផ្តល់ព័ត៍មាននេះទៅខាង ក្រុមបច្ចេកទេសពិនិត្យឡើងវិញ រកអោយឃើញកំហុសណាមួយដែលកើតមាន។ ទាក់ទិនទៅនឹងសំណួរដែលសួរថា៖ «បន្ទាប់ពីមានការប្រតិកម្មពីអតិថិជន ឈានដល់សំណូមពរអោយក្រុមហ៊ុនរកអោយឃើញទីតាំងណា១ ជនខិលខូចណាមួយបានលួចយកលេខកូដដោយគ្មានលេខទូរស័ព្ទ មានមនុស្សជាច្រើនតវ៉ា តើកន្លងទៅខាងក្រុមហ៊ុន Wing ដោះស្រាយបានទេត្រឹមតែម្តង ក្នុងសំណូមពរជម្លោះដ៏ច្រើនរាប់មិនអស់នោះ..?» ខាងក្រុមហ៊ុនបានតបថា៖ ចាំមើលខាងបច្ចេកទេសគាត់ស្រាវជ្រាវសិន និងបង្កើនការប្រុងប្រយ័ត្នកុំអោយមានករណីកើតតែប៉ុណ្ណោះ៕ សុខ ខេមរា


ចែករំលែក៖