ព័ត៌មានទាន់ហេតុការណ៍៖

គ្រួសារកសិករក្រីក្រមួយ ប្រសូតបានកូនភ្លោះ៣នាក់ ចំថ្ងៃទិវានៃសេចក្តីស្រឡាញ់ នៅក្នុងស្រុកជ័យសែន

ចែករំលែក៖

ខេត្តព្រះវិហារ៖ គ្រួសារកសិករក្រីក្រមួយមកពីឃុំច្រាច់ ស្រុកជយ័សែន បានមកសម្រាលកូន បានកូនភ្លោះ៣នាក់ នៅមន្ទីរពេទ្យបង្អែក១៦មករា ខេត្តព្រះវិហារ កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០ ។

មន្រ្តីនៃមន្ទីរសុខាភិបាលខេត្តបានឲ្យដឹងថា កូនភ្លោះទាំង៣នេះ គឺស្រីទាំងអស់ ដោយម្នាក់ៗមានទម្ងន់១.៦គីឡូក្រាម មានសុខភាពល្អធម្មតា ទាំងម្តាយ ទាំងកូន ។

លោកបន្តថា ដោយសារកូនភ្លោះទាំង៣នេះ មានគីឡូទាបពេក ទើបបញ្ជូនទៅកន្លែងសង្គ្រោះ និងថែទាំទារក ។

លោកបានបន្តទៀតថា ស្ត្រីដែលប្រសូតបានកូនភ្លោះ៣នាក់នេះ ឈ្មោះ លេ ស្រីមុំ អាយុ២៣ឆ្នាំ និងប្តីឈ្មោះ ហេង សុវណ្ណ អាយុ២៩ឆ្នាំ រស់នៅភូមិបដិវត្ត ឃុំច្រាច់ ស្រុកជ័យសែន ខេត្តព្រះវិហារ ។

ស្ត្រីឆ្លងទន្លេខាងលើ ប្រសូតកូន៣នាក់នេះ គឺជាលើកទី២ហើយនៃគ្រួសារមួយនេះ ដោយសារការប្រសូតកូនលើកទី១ គាត់ទទួលបានកូនប្រុស បច្ចុប្បន្នមានអាយុ៥ឆ្នាំ តែពេលនេះ គាត់ប្រសូតបានបីនាក់បន្ថែមទៀត សុទ្ធតែស្រីតែម្ដង សរុបប្រសូតពីរដងបាន៤នា់ហើយ ៕ មាស សុផាត


ចែករំលែក៖