ខេត្តកំពង់ឆ្នាំង: បុរសមានវ័យជាង៤០ឆ្នាំម្នាក់ត្រូវបានម្ចាស់ផ្ទះនិងប្រជាពលរដ្ឋព្រមទាំងសមត្ថកិច្ចមូលដ្ឋានចាប់វាយទ្រមខ្លួន ខណៈបន្លំធ្វើជាភ្ញៀវចូលស៊ីការ កូនអ្នកភូមិហើយចូលទៅលួចទ្រព្យសម្បត្តិអ្នកជិតខាង ។
ហេតុការនេះកើតឡើង កាលពីវេលាម៉ោង ៨ និង ២០នាទីយប់ ថ្ងៃ អាទិត្យ ៨ រោច ខែ មាឃ ឆ្នាំកុរ ព.ស.២៥៦៣ ត្រូវនឹង ថ្ងៃទី១៦ ខែកុម្ភ: ឆ្នាំ២០២០ ស្ថិតភូមិក្បាលថ្នល់ ឃុំផ្សារ ស្រុកបរិបូណ៍ ខេត្តកំពង់ឆ្នាំង ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅវេលាម៉ោងកើតហេតុ នៅភូមិ ឃុំ ខាងលើ អ្នកភូមិបានរៀបចំកម្មវិធីមង្គលការការយ៉ាងសប្បាយរីករាយ។ ក្រោយមកមាន បុរសម្នាក់បានជិះម៉ូតូ សង់កូរ៉េ មកដល់រោងការបន្លំចូលរួមស៊ីការនឹងគេដែរ។ លុះបានមួយសន្ទុះបុរសនេះក៏ធ្វើជាចេញទៅបត់ជើងតូចហើយដោយឃើញឱកាសស្ងាត់ល្អក៏ចូលទៅផ្ទះប្រជាពលរដ្ឋម្នាក់ ដែលនៅចម្ងាយប្រមាណជា ៥០ម៉ែត្រពីរោងការ ហើយកាត់សោចូលក្នុងផ្ទះបើកភ្លើងរើឥវ៉ាន់ពេញក្នុងផ្ទះ។ ខណ:នោះផ្ទះអ្នកជិតខាង ដែលមានបម្រើសេវា wing មានកាមេរ៉ា នៅជាប់ជិតផ្ទះកើតហេតុនោះ ឃើញសកម្មភាពចោរ ក៏ខលប្រាប់ម្ចាស់ផ្ទះកំពុងនៅក្នុងរោងការឲ្យបានដឺងសកម្មភាពចោរចូលផ្ទះលួចអីវ៉ាន់ ទើបម្ចាស់ផ្ទះប្រញាព់ប្រញាល់ នាំសមត្ថកិច្ចនិងប្រជាការពារព័ទ្ធចាប់បានវាយទ្រមខ្លួនតែម្តង។
បច្ចុប្បន្ន ជនសង្ស័យរូបនេះត្រូវបានសមត្ថកិច្ចនគរបាលស្រុក កសាងសំណុំរឿង នីងរឹបអូសវទ្ថដុតាងមួយចំនួនក្នុងពេលធ្វើសកម្មភាព ដើម្បីបញ្ជូនទៅសាលាដំបូងខេត្តកំពង់ឆ្នាំងចាត់ការតាមនីតិវិធី៕ ប្រាថ្នា