ខេត្តសៀមរាប៖ អ្នកចេះច្បាប់មួយចំនួនរំលោភច្បាប់យ៉ាងងងើល! ជាក់ស្ដែងដីគោកបុរាណឈ្មោះគោកស្នួលឬត្រពាំងស្នួល ស្ថិតនៅភូមិត្រពាំងធំ ឃុំមានជ័យ ស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានលោក ស្វាយ ជាមេភូមិ,លោកប៉ែន លួន ក្រុមប្រឹក្សាឃុំមានជ័យ លោក ជា ជី លោក ថន ប៊ុនថង មេឃុំមានជ័យ ឃុបឃិតគ្នាកាយយកអាចម៍ដីបាតត្រពាំងលក់ឲ្យអ្នកស្រុកចែកលុយគ្នាយ៉ាងរំភើយយ៉ាងស្ងាត់ស្ងាម ។
ដីគោកបុរាណត្រពាំងស្នួលនេះមានទំហំរួមទាំងដីទួល និងត្រពាំងសរុបជាងមួយហិកតា(១ហិតា) ពេលថ្មីៗនេះអាជ្ញាធរមូលដ្ឋានភូមិ ឃុំ ឃើញដីត្រពាំងស្នួលអាច និងធ្វើអាជីវកម្មបានចំណេញ ក៏៏ឆ្លៀតឳកាស លួចយកអេស្ការមកកាយអាចម៍ដីបាតត្រពាំងលក់ក្រោមឡេះថាស្ដារបាតត្រពាំងយកទឹកដើម្បីតំរូវរបស់ពលរដ្ឋដោយដាក់ជាសហគមន៏ភូមិ ។
អាចម៍ដីដែលបានកាយយកនោះអាជ្ញាធរបានដឹកចេញពីទីតាំងត្រពាំងនោះយកទៅលក់ឲ្យអ្នកស្រុក ដោយបង្វែរថា ឃុំខ្វះថវិការកសាងសហគមន៏ តាមពិតឃុំមានជ័យគ្មានបានកសាងស្អីបន្តិចទាល់តែសោះ ។
អាជ្ញាធរមូលដ្ឋានភូមិ ឃុំ មានបំណងចង់កេងចំណេញចង់កាយយកអាចម៍ដីបាតត្រពាំងស្នួលនេះតាំងពីឆ្នាំ២០១៩ ម្ដងរួចហើ្យរហូតដល់ឆ្នាំ២០២០ស្រាប់តែដាក់គ្រឿងចក្រកាយ ក្រោមលេះដដែលៗ ។
រណ្ដៅដីដ៏ជ្រៅនេះត្រូវបានអាជ្ញាធរមូលដ្ឋានភូមិ ឃុំ ដឹកអាចម៍ដីយកទៅលក់កាលពីថ្ងៃសុក្រទី១៤ និង ១៥ ខែកុម្ភៈ ឆ្នាំ២០២០ ដោយគ្មានឯកសារណាបញ្ជាក់ពីថ្នាក់ខេត្តនោះឡើយ ។
កាលពីថ្ងៃអាទិត្យ ទី១៦ ខែកុម្ភៈ ឆ្នាំ២០២០ សារព័ត៌មានបានទំនាក់ទំនងទៅលោក រ៉ែម គឹមសាន ផ្នែកការវាស់វែងដីធ្លីភូមិបាលស្រុកប្រាសាទបាគង លោកបានឆ្លើយថាមិនបានដឹងរឿងនេះទេ លោកប្រាប់ថាទៅសួរលោកសូរ ប្លាតុង អភិបាលស្រុកប្រាសាទបាគងទើបបានដឹង ។
លោកសូរ ប្លាតុង អភិបាលស្រុកប្រាសាទបាគង លោកឆ្លើយថាពុំបានដឹងអំពីការកាយយកអាចម៍ដីនេះទេ ។
លោក ភេម វិបុល បរិស្ថានស្រុកបានប្រាប់ថាអាជ្ញាធរភូមិ ឃុំ មានច្បាប់រួចហើ្យ ។
លោក ថន ប៊ុនថង មេឃុំមានជ័យ បានឆ្លើយថា លោកបានធ្វើច្បាប់ចេញពីឃុំរួចហើ្យ តែមិនទាន់យកទៅដាក់ឲ្យលោកអភិបាលស្រុកជួយសញ្ញេចែកនៅឡើយទេ ។
ជំនាញផ្នែកខាងការស្រាវជ្រាវខេត្តបានឲ្យដឹងថា គ្មានច្បាប់អនុញ្ញាតឲ្យកាយមុននោះទេ ហើ្យច្បាប់នោះត្រូវបានឆ្លងកាត់តាមមន្ទីរពាក់ព័ន្ធក្នុងខេត្តឲ្យបានត្រឹមត្រូវទើបអនុញ្ញាតឲ្យបាន ។
បើនិយាយពីប្រវត្តិដីគោកស្នួល និងត្រពាំងស្នួលនេះ ត្រូវបាន លោក ង៉ាម ឆប រស់នៅភូមិត្រពាំងធំ ឃុំមានជ័យ ស្រុកប្រាសាទបាគង ខេត្តសៀមរាបបានគ្រប់គ្រងរក្សាតាំងពីឆ្នាំ១៩៨២ រហូតដល់ឆ្នាំ១៩៨៩ បានចេញប្លង់ដីពីលោកមេឃុំ ប៉ោង ឲ្យកាន់កាប់ដីគោកស្នួលនោះ ប៉ុន្តែដល់ឡើងមេឃុំថ្មីបានបញ្ជាឲ្យកូនចៅដុតឯកសារក្នុងឃុំទាំងអស់ចោល ។ ការគ្រប់គ្រងថែរក្សាពីលោកង៉ាម ឆប មកដល់ឆ្នាំ២០២០នេះបានសុខសាន្ត តែលោកគ្មានបានទទួលលទ្ធផលអ្វីបន្តិចសោះបែរជាអាជ្ញាមូលដ្ឋានភូមិ ឃុំ រកអាចម៍ដីលក់ឲ្យអ្នកស្រុកពុំបាន ក៏យកអាចម៍ដីបាតត្រពាំងលក់តែម្ដង ។
លោក លឹម សម្បត្តិ អធិការស្រុកប្រាសាទបាគង បានឲ្យដឹងថា ទាំងអាជ្ញាធរខេត្ត មន្ទីរពាក់ព័ន្ធបានចុះពិនិត្យដល់ទីតាំងរួចហើយ តែពុំទាន់ឃាតគ្រឿងបានទេ ដោយសារតែគ្រឿងនោះគេបើករត់មុន ទើបយើងចាប់មិនបាន តែយ៉ាងណាទីតាំងល្មើសច្បាប់នេះត្រូវបានបញ្ឈប់មិនឲ្យមានតទៅឡើយ ម្យ៉ាងទីទួលត្រពាំងបុរាណនេះក៏មានម្ចាស់គ្រប់គ្រោងតាំងពីយូរណាស់ហើយដែរ ។
យើងនៅរង់ចាំមើល អាជ្ញាមានសមត្ថកិច្ចពាក់ព័ន្ធអាចឈានដល់ការឃាត់ខ្លួនក្រុមបំពាន់ច្បាប់ខាងលើនោះបានដែរឬទេ ហើយមានប្រសិទ្ធភាពប៉ុណ្ណា៕ ប៊ុនរិទ្ធី