ព័ត៌មានទាន់ហេតុការណ៍៖

នឹកកូនពេកចេញពីស្រុកមកជួបកូនបាន១០ថ្ងៃ បែរជាដេកស្លាប់ភ្ញាក់ផ្អើលទាំងព្រឹក

ចែករំលែក៖

ភ្នំពេញ៖ បុរសវ័យចំណាស់ម្នាក់ចេញពីស្រុកមកលេងកូននៅភ្នំពេញ និងស្នាក់នៅបាន១០ថ្ងៃ ខណៈកំពុងដេកក៏គាំងបេះដូងស្លាប់បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៧និង០០នាទីព្រឹក ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០ ស្ថិតនៅផ្ទះរបស់កូន ក្នុងភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍ សែនជ័យ រាជធានីភ្នំពេញ។

សពជនរងគ្រោះមានឈ្មោះ វ៉ាន់​​ ឈិត ភេទប្រុស អាយុ៧៣ឆ្នាំ មានទីលំនៅ ស្រុករំដួល ខេត្តស្វាយរៀង។

តាមប្រភពព័ត៌មានបានឲ្យដឹងថានៅមុនពេលកើតហេតុជនរងគ្រោះបានមកពីស្រុក មកលេងកូននៅភ្នំពេញបាន១០ថ្ងៃមកហើយ រហូតមកដល់យប់ថ្ងៃកើតហេតុជនរងគ្រោះបានចូលសម្រាកដូចធម្មតា រហូតដល់ព្រឹកឡើងមិនឃើញជនរងគ្រោះក្រោកពីដំណេក ក៏នាំគ្នាទៅដាស់ តែអកុសល្យជនរងគ្រោះស្លាប់បាត់ទៅហើយ។

ក្រោយកើតហេតុបងប្អូនសាច់ញាតិបានរាយការណ៍ទៅអាជ្ញាធរ និងសមត្ថកិច្ចចុះពិនត្យជាក់ស្តែង ធ្វើកំណត់ហេតុរួចទើបប្រគល់សាកសពឲ្យទៅសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ៕ សុខាសែនជ័យ


ចែករំលែក៖