ព័ត៌មានទាន់ហេតុការណ៍៖

ផឹកស៊ីទាស់សម្ដីគ្នាបង្កហិង្សា លទ្ធផលចុងក្រោយ ម្នាក់រងរបួស ម្នាក់ទៀយជាប់គុក

ចែករំលែក៖

ខេត្ដឧត្ដរមានជ័យ៖ ផឹកស្រាជាមួយគ្នាពេលស្រវឹងទាស់សម្ដីគ្នា បង្កជាហិង្សា លទ្ធផលចុងក្រោយ ម្នាក់រងរបួសដេកពេទ្យ ចំណែកម្នាក់ទៀតត្រូវសមត្ថកិច្ចចាប់ខ្លួនបញ្ជូនចូលគុក។

សមត្ថកិច្ចបានអោយដឹងថា នៅ ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២០ វេលាម៉ោង ២០និង ២០នាទី មានករណីហិង្សាដោយចេតនា មួយកើកឡើងនៅចំណុចភូមិអូរគ្រញូង ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យ ។

សមត្ថកិច្ចបានបញ្ជាក់ថា ករណីនេះបង្កឡើងដោយជនសង្ស័យឈ្មោះ ហូ សុផាត ( ហៅខ្លី ) ភេទប្រុស អាយុ២៧ ឆ្នាំ រស់នៅភូមិអូរគរញូង ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង មុខរបរមិនពិតប្រាកដ បានយកខ្សែក្រវាត់វាយទៅលើជនរងគ្រោះឈ្មោះ តាប់ ជាតិ ភេទប្រុស អាយុ២០ ឆ្នាំ រស់នៅភូមិ ឃុំជាមួយគ្នាបណ្ដាលឲ្យបែកចុងចិញ្ចើមខាងស្ដាំ និងត្រូវថ្ងាស រងរបួសស្រាល ដោយមូលហេតុផឹកស្រាស្រវឹងទាស់សម្ដីគ្នា ។

សមត្ថកិច្ចបានអោយដឹងថា៖ ករណីនេះក្រោយពេលកើតហេតុកម្លាំងបានឃាត់ខ្លួនជនសង្ស័យយកមកកាន់អធិការដ្ឋាននគរបាលស្រុក ។ បច្ចុប្បន្ន កំពុងសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី ៕ ប៉ែន នួន

 


ចែករំលែក៖