ខេត្តឧត្ដរមានជ័យ៖ នៅវេលាម៉ោង២០. ០០នាទីថ្ងៃ១៦ ខែកុម្ភៈ ឆ្នាំ២០២០ កំលាំងកងរាជអាវុធហត្ថស្រុកអន្លង់វែងចំនួន០៥នាក់ ដឹកនាំដោយលោកអនុសេនីយ៍ ឯក ហើន សំបោន ចុះល្បាតការពារសន្តិសុខសណ្តាប់ធ្នាប់នៅក្នុងភូមិសាស្រ្ត ស្រុកអន្លង់វែងបានឃាត់កខ្លួនក្រុមក្មេងទំនើងចំនួន០២នាក់ករណីផឹកសីុស្រវឹងឈ្លោះប្រកែក គ្នាតាមផ្លូវសាធារណះនៅចំណុចភូមិថ្នល់កែង ឃំុអន្លង់វែង ស្រុក អន្លង់វែង ខេត្តឧត្ដរមានជ័យ ។
សមត្ថកិច្ចបានអោយដឹងថា ជនបង្ក ទី១៖ ឈ្មោះ រីម សុ ហេង ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរសិស្សសាលារស់នៅភូមិទួលសាលា ឃំុត្រពាំងប្រីយ៍ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ។ ទី២៖ ឈ្មោះ ចាន់ ណាក់ ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរធ្វើចំការ រស់នៅភូមិអភិវឌ្ឍន៍ ឃំុ អន្លងវែងស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ។
បច្ចុប្បន្នកម្លាំងកងរាជអាវុធហត្ថ ស្រុកយកមកអប់រំ រួចអោយអាណាព្យាបាលមកធានាយកទៅផ្ទះវិញ ៕ ប៉ែន នួន