ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយមបានជូនដំណឹងស្តីពីស្ថានភាពធាតុអាកាសនៅក្នុងប្រទេសកម្ពុជាចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២០ ។
យោងសេចក្តីជូនដំណឹងបានបញ្ជាក់ថា ឥទ្ធិពលខ្សោយនៃជ្រលងសម្ពាធខ្ពស់គ្របដណ្តប់លើកម្ពុជា ហើយស្ថានភាពបែបនេះ តំបន់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន សីតុណ្ហភាពអប្បបរមាពី២២-២៥អង្សាសេ, អតិបរមា ពី៣២-៣៤អង្សាសេ ។
ប្រភពបញ្ជាក់ថា នៅតំបន់វាលទំនាបកណ្តាល សីតុណ្ហភាពអប្បបរមាមានពី២៤-២៦អង្សាសេ, អតិបរមាមានពី៣៣-៣៥អង្សាសេ ។
នៅតំបន់មាត់សមុទ្រ សីតុណ្ហភាព អប្បបរមា ពី២៥-២៧អង្សាសេ, អតិបរមា មានពី៣១-៣៣អង្សាសេ ។ ផ្នែកខ្លះនៃតំបន់មាត់សមុទ្រ នឹងអាចមានភ្លៀងខ្សោយ ៕