ព័ត៌មានទាន់ហេតុការណ៍៖

ស្ថានីយប្រេងឥន្ធនៈអត់ច្បាប់មួយកន្លែងកំពុងសាងសង់យ៉ាងរលូននៅខណ្ឌដង្កោ

ចែករំលែក៖

ភ្នំពេញ ៖  ស្ថានីយប្រេងដ៏ធំមួយកន្លែង កំពុងសាងសង់នៅតាមបណ្តោយផ្លូវទំនប់ ៧មករា មុខវត្ត ហា ស្ថិតក្នុងភូមិពាម សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ កំពុងសាងសង់យ៉ាងរលូន បើទោះបីគ្មានច្បាប់អនុញ្ញាតក៏ដោយ តើនេះ គឺជាត្រូវរ៉ូវគ្នាជាមួយអាជ្ញាធរខណ្ឌដង្កោ ឬ ក៏យ៉ាងណា ??? ។

ប្រភពព័ត៌មានប្រាប់ឲ្យដឹងថា ចំពោះទីតាំងស្ថានីយប្រេងឥន្ធនៈ ដែលកំពុងសាងសង់ដោយគ្មានច្បាប់អនុញ្ញាតនេះ ក៏ធ្លាប់ត្រូវបានអាជ្ញាធរខណ្ឌដង្កោចុះមកពិនិត្យទីតាំងនេះ ១លើក ទៅ ២លើកផងដែរ ប៉ុន្តែក៏នៅតែម្ចាស់ស្ថានីយប្រេងឥន្ធនៈមួយនេះបន្តសាងសង់ដដែល ។

ប្រភពព័ត៌មានប្រាប់បន្តឲ្យដឹងថា បើគិតរហូតដល់ពេលនេះ ការសាងសង់ទីតាំងស្ថានីយប្រេងឥន្ធនៈមួយនេះ   សម្រេចបានប្រហែលជាង ៥០ភាគរយមកហើយ ដោយមិនដឹងថា ម្ចាស់ទីតាំងស្ថានីយប្រេងឥន្ធនៈត្រូវរ៉ូវគ្នាជាមួយអាជ្ញាធរខណ្ឌដង្កោ កំរិតណានោះទេ ??? ។

ដោយបញ្ហានេះ ពលរដ្ឋ សូមសំណូមពរមន្ទីរ ឬ ស្ថាប័ន ជំនាញពាក់ព័ន្ធ មេត្តាចុះត្រួតពិនិត្យមើលផង ឲ្យដឹងពិតប្រាដកថា ការសាងសង់ស្ថានីយប្រេងបែបនេះ តើត្រឹមត្រូវតាមស្តង់ដារ ដែរ ឬ ទេ ? ។

ជុំវិញទៅនិងការសាងសង់ដោយគ្មានច្បាប់អនុញ្ញាត នៅលើផ្លូវទំនប់ ៧មករា មុខវត្ត ហា ស្ថិតក្នុងភូមិពាម សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ នេះ លោក ជ ចាន់ស៊ាង អភិបាលរងខណ្ឌដង្កោ មិនបានឆ្លើយបំភ្លឺឲ្យដឹងឡើយ បើទោះបីអ្នកសារព័ត៌មានព្យាយាមទំនាក់ទំនងតាមរយះសារអេឡិចត្រូនិច Telegram ជាច្រើនលើកច្រើនសារ និងតេទូរស័ព្ទទៅសួរ ក៏លោក ជ ចាន់ស៊ាង មិនព្រមទទួលដែរ ៕ ភារ៉ា ដង្កោ


ចែករំលែក៖