ព័ត៌មានទាន់ហេតុការណ៍៖

“ការបរិច្ចាគឈាម”បង្ហាញពីការសាមគ្គី និងចូលរួមដល់ការងារសង្គម

ចែករំលែក៖

ភ្នំពេញ៖ លោកស្រី ដាំ ដារីនី រដ្ឋលេខាធិការ ក្រសួងការពារជាតិថ្លែងថាៈ “ការបរិច្ចាគឈាម” គឺជាការបង្ហាញពីការសាមគ្គី និងចូលរួមដល់ការងារសង្គម ពិសេសរួមចំណែក ក្នុងការជួយជីវិតជនរងគ្រោះដែលកំពុងត្រូវការឈាមចំបាច់ ។ ក្នុងនាមតំណាងក្រសួងការពារជាតិ សូមពាំនាំការផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី ក្រសួងការពារជាតិ ជូនដល់បងប្អូនយោធិនទាំងជាង ៣០ ០ នាក់ក្នុងពេលនេះ។

ពិធីនេះប្រព្រឹត្តទៅ កាលពីថ្ងៃព្រហស្បត៍ ១២រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ ២០២០ ក្រោមវត្តមានលោកស្រី ដាំ ដារីនី ជាអធិបតីក្នុងពិធីបរិច្ចាគឈាម ក្រោមប្រធានបទ “ផ្តល់ឈាម ផ្តល់ក្តីស្រលាញ់”មានការចូលរួមពី នាយទាហាន នាយទាហានរង និង ពលទា ហាន សហការរៀបចំដោយក្រសួងការពារជាតិ និង មជ្ឍមណ្ឌ លជាតិផ្តល់ឈាម ។ លោកស្រី រដ្ឋលេខាធិការ ក្រសួងការពារជាតិបន្តថាៈ ការស្ម័គ្រ ចិត្តក្នុងការបរិច្ចាគឈាមនេះ បង្ហាញឲ្យឃើញពីការ ចូលរួមរបស់បងប្អូនយោធិននៃកងយោធពលខេមរភូមិន្ទ ក្រៅពីការ ងារស្នូល ដែលជាកម្លាំងដ៏មុតស្រួច ក្នុងកិច្ចការពារជាតិ កសាងមាតុភូមិ និងការងារសង្គម ពិសេសការបរិច្ចាគឈាម ថ្ងៃនេះ កើតចេញ ពីការស្ម័គ្រចិត្តពិតប្រាកដ របស់បងប្អូនប្រកប ដោយមនុស្សធម៌ ។

លោក លី សុវិទ្យ អនុប្រធានមជ្ឍមណ្ឌលជាតិផ្តល់ឈាមបានលើកឡើងថាៈ ការបរិច្ចាគឈាមមានអត្ថប្រយោជន៍ជួយអ្នក ជំងឺដែលខ្វះឈាម បង្ហាញពីសាមគ្គីភាព និងចូលរួមការងារសង្គម ដើម្បីប្រទេសជាតិ។ ម្យ៉ាងវិញទៀត រួមចំណែកយ៉ាងសំខាន់ក្នុងការជួយសង្គ្រោះជីវិត ជនរងគ្រោះដែលកំពុងសម្រា កព្យាបាលនៅក្នុងមន្ទីរពេទ្យជាទង្វើប្រកបដោយមនុស្សធម៌ ឆ្លើយតបទៅនឹងតម្រូវការ សង្គមយ៉ាងពិតប្រាកដ។ អំណោយឈាមរបស់បងប្អូនក្នុងថ្ងៃនេះ គឺអាចជួយសង្គ្រោះដល់ជីវិតអ្នកជំងឺបានទាន់ពេលវេលា ជាពិសេសអ្នកជំងឺដែលត្រូវការឈាមជាចាំបាច់ ដូចជាជំងឺទាក់ទិននឹងការហូរឈាម តាមប្រដាប់រំលាយអាហារ ការវះកាត់ ជំងឺបេះដូង គ្រោះថ្នាក់ចរាចរណ៍ ការហូរឈាមមិនប្រក្រតីនៅមុន និង ក្រោយពេលសំ រាលកូន ជំងឺខ្សោយតំរង់នោម និងការព្យាបាលថែទាំជំងឺមហារីកជាដើមផងដែរ ៕ សុខដុម


ចែករំលែក៖