ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចឃាត់ខ្លួនបុរសម្នាក់ពាក់ព័ន្ធនឹងករណីរក្សាទុកនូវសារធាតុញៀនខុសច្បាប់

ចែករំលែក៖

ភ្នំពេញៈ បុរសម្នាក់ត្រូវបានសមត្ថកិច្ចខណ្ឌចំការមនឃាត់ខ្លួនឆែកឆេររកឃើញថ្នាំញៀនចំនួន២កញ្ចប់នៅក្រោមកែប ឃាត់ខ្លួនយកមកសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារដើមថ្កូវ ។

ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង៤ និង៣០ នាទីរសៀល ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០ ស្ថិតនៅតាមផ្លូវលំ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនបានមានឈ្មោះយឿន ចន អាយុ២៩ឆ្នាំ អនិជន ស្នាក់នៅភូមិព្រះពុទ្ធ ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង។

បេីតាមសម្តីពីសមត្ថកិច្ចបានអោយដឹងថា នៅមុនពេលកើតហេតុកម្លាំងទទួលផ្នែកគ្រឿងញៀនបានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលផ្សារដេីមថ្កូវបានចុះល្បាតក្នុងភូមិសាស្រ្តដើម្បីបង្ក្រាបបទល្មើសកុំឲ្យកើតមានឡើងមកដលលចំណុចកេីតហេតុ​ឃេីញជនសង្ស័យម្នាក់ជិះម៉ូតូម៉ាកសុីរួស​ ពាក់ស្លាកលេខ​ ភ្នំពេញ​1BF-3587 ដោយមានករសង្ស័យឃាត់ខ្លួនឆែកឆេរកឃេីញថ្នាំញៀន២កញ្ចប់តូចយកមកសួរនាំនៅប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារដេីមថ្កូវ ។

បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារដើមថ្កូវកសាងសំណុំរឿងបញ្ជូនមកកាន់អធិការដ្ឋាខណ្ឌចំការមនដើម្បីចាត់ការតាមនីតិវិធី ៕ សរស្មី


ចែករំលែក៖