ព័ត៌មានទាន់ហេតុការណ៍៖

ម៉ូតូមួយគ្រឿងបើកបុកអ្នកដំណើរថ្មើរជើងរងរបួសយ៉ាងធ្ងន់ធ្ងរ

ចែករំលែក៖

ខេត្តព្រះសីហនុ: នៅវេលាម៉ោង5.00នាទីល្ងាចថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០ មានគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងនៅមុខផ្សារទំនប់រលក ស្កិតក្នុងភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ មានម៉ូតូបុកអ្នកថ្មើរជើង បណ្តាលអោយស្ត្រីម្នាក់រងរបួសធ្ងន់។

សមត្ថកិច្ចប្រាប់ថា ម៉ូតូម៉ាក HONDA ពណ៌ខ្មៅស្លាក លេខព្រះសីហនុ 1E 7981បើកបរឈ្មោះ សុខ វត្ថា ភេទប្រុសអាយុ21ឆ្នាំ  ខ្មែរ ស្នាក់នៅបណ្តោះអាសន្ន ក្រុម 26ភូមិ3សង្កាត់1ក្រុងព្រះសីហនុ ចំណែកស្ត្រីរងគ្រោះឈ្មោះ សេង សុភាអាយុ51ឆ្នាំ ខ្មែររស់នៅ ក្រុម 1ភូមិ3 សង្កាត់1 ក្រុងព្រះសីហនុ បញ្ជូនទៅសំរាកព្យាបាលនៅគ្លីនិចសេតេ ។

ករណីនេះ នគរបាលចរារណ៍បានយកម៉ូតូទៅរក្សាទុក រង់ចាំកាដោះស្រាយបន្តនៅពេលក្រោយ៕ឆ្លាម សមុទ្រ


ចែករំលែក៖