ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងជំនាញប្រឆាំងគ្រឿងញៀន សហការបង្ក្រាបបទល្មើសជាក់ស្តែង រក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន

ចែករំលែក៖

ខេត្តបាត់ដំបងៈ នៅថ្ងៃទី២០ ខែកុម្ភ: ឆ្នាំ២០២០ វេលាម៉ោង១៤និង៥០ នាទី នៅចំណុចម្តុំក្រោយពោងសាំងក្រុមទី០១ ភូមិព្រែកតាតន់ សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង កម្លាំងជំនាញប្រឆាំងគ្រឿងញៀន សហការកំលាំងអន្តរាគមន៍នៃអធិការដ្ឋាននគរបាលក្រុងបាត់ដំបងបានធ្វើការបង្ក្រាប១ករណីក្នុងបទល្មើសជាក់ស្តែង​ ពីបទ​ រក្សារទុកដោយខុសច្បាប់នូវសារធាតុញៀន ឃាត់​ខ្លួនជនសង្ស័យ ចំនួន ០១នាក់ ឈ្មោះ យឿន សំណាង ហៅ ផន ភេទប្រុស​ អាយុ​ ២៧ឆ្នាំ មានទីលំនៅ​ក្រុមទី០៦ ​ភូមិព្រែកព្រះស្តេច សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។

វត្ថុតាងចាប់យកបានរួមមានម្សៅក្រាមពណ៌សថ្លាច្រកក្នុងថង់ប្លាស្ទិកថ្លា ចំនួន ១១ថង់ (ថង់ធំ០១), ទូរសព្ទ័ ០១គ្រឿង, ដែកកេះចំនួន២ និងកូនកាបូបខ្មៅសំរាប់ដាក់ថ្នាំញៀន ០១ ។

សូមបញ្ជាក់ថា ជនសង្ស័យខាងលេី មានដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ៦០៣ តព្រ ចុះថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ២០១៩ របស់​លោកចៅក្រម ជា វណ្ណៈប្រធានសាលាដំបូងខេត្តបាត់ដំបង ៕ ស សារ៉េត


ចែករំលែក៖