ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយមកម្ពុជាបានជូនដំណឹងស្តីពីស្ថានភាពធាតុអាកាសនៅក្នុងប្រទេសកម្ពុជាចាប់ពីថ្ងៃទី២៥ ខែកុម្ភៈ ដល់ថ្ងៃទី២ ខែមីនា ឆ្នាំ២០២០ ។
យោងតាមការជូនដំណឹងនេះបានបញ្ជាក់ថា នៅតំបន់ជួរភ្នំដងរែក និងខ្អប់រាបឦសាន សីតុណ្ហភាពអប្បបរមាមានពី២១-២៣អង្សាសេ, សីតុណ្ហភាពអតិបរមា មានពី៣២-៣៤អង្សាសេ។
តំបន់វាលទំនាបកណ្តាល សីតុណ្ហភាពអប្បបរមា មានពី២៣-២៥អង្សាសេ, សីតុណ្ហភាពអតិបរមាមានពី៣២-៣៤អង្សាសេ ។
តំបន់មាត់សមុទ្រ អប្បបរមា មានពី២៤-២៦អង្សាសេ, អតិបរមា មានពី៣១-៣៣អង្សាសេ ។
ប្រភពបញ្ជាក់ថា នៅថ្ងៃទី២៧ ខែកុម្ភៈ ដល់ថ្ងៃទី២ ខែមីនា ផ្នែកមួយចំនួននៃបណ្តាខេត្តជាប់តំបន់មាត់សមុទ្រ នឹងអាចមានភ្លៀងពីតិចទៅមធ្យម ៕