ព័ត៌មានទាន់ហេតុការណ៍៖

បង្ហាញមុខក្រុមចោរគាស់ផ្ទះ លួចយកលុយនិងគ្រឿងអលង្ការ សរុបរាប់ម៉ឺនដុល្លារ

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០ បានបង្ហាញមុនជនសង្ស័យប្រុសស្រី៤នាក់ ដែលជាមុខសញ្ញាគាស់ទ្វារបង្អូចផ្ទះប្រជាពលរដ្ឋលួចយកលុយនិងគ្រឿងអលង្ការ បានសម្រេច សរុបរាប់ម៉ឺនដុល្លារ ដើម្បីបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដាក់ទោសតាមច្បាប់ ។

យោងតាមរបាយការណ៍របស់ការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ បានឲ្យដឹងថា កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០ កម្លាំងជំនាញ បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់ស្រីម្នាក់ ពាក់ព័ន្ធប្រព្រឹត្តិបទល្មើសចំនួន ២ករណី ចាប់យកវត្ថុតាងធ្វើសកម្មភាព រួចនិងភស្តុតាងទ្រព្យសម្បត្តិរបស់ជនរងគ្រោះផងដែរ ។

ជនសង្ស័យទាំង៤នាក់នេះ ទី១ឈ្មោះ ផុន រ៉ាន ហៅ ស្ទាំង ភេទប្រុស អាយុ ៣៧ឆ្នាំជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះជួលគ្មានលេខ ផ្លូវលំ ភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ ឃាត់ខ្លួនថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០វេលាម៉ោងប្រហែល ២២និង៤០នាទី នៅចំណុចសួនច្បារមុខវត្តបទុមវតី សង្កាត់ចតុមុខខណ្ឌដូនពេញ រាជធានីភ្នំពេញ ។ ទី២ឈ្មោះ ខៀវ មល្លិរត្ន័ ហៅ ប្រុស ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះជួលគ្មានលេខ ផ្លូវលំ សង្កាត់ទួលសង្កែ១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។ ឃាត់ខ្លួនថ្ងៃទី ១០ ខែមីនា ឆ្នាំ២០២០ ម៉ោងប្រហែល ១៨និង៣០នាទី នៅម្តុំមីហិល ម្តុំផ្សារសូរិយា សង្កាត់ផ្សារថ្មីទី២ ខណ្ឌដូនពេញរាជធានីភ្នំពេញ ។ ទី៣ឈ្មោះ កង ស្រីមាស ហៅ លីន ភេទស្រី អាយុ ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់កាហ្វេ មានទីលំនៅផ្ទះជួលគ្មានលេខ ផ្លូវលំ សង្កាត់ច្បារអំពៅ១ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។ ឃាត់ខ្លួនថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០ វេលាម៉ោងប្រហែល១និង០០នាទី នៅចំណុចផ្ទះជួលគ្មានលេខ ផ្លូវលំ សង្កាត់ច្បារអំពៅទី១ ខណ្ឌច្បារអំពៅរាជធានីភ្នំពេញ ។ និងទី៤ឈ្មោះ ថៃ វ៉េង ភេទប្រុស អាយុ ៤៨ឆ្នាំ ជនជាតិ ខ្មែ មុខរបរបើកផ្ទះសំណាក់ ស្នាក់នៅផ្ទះលេខ៧៤ ផ្លូវលេខ១៧២ ភូមិ១០ សង្កាត់ផ្សារថ្មី៣ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។ឃាត់ខ្លួនថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង១និង១០នាទី នៅចំណុចផ្ទះលេខ៧៤ ផ្លូវលេខ១៧២ ភូមិ១០ សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញរាជធានីភ្នំពេញ ។

មន្រ្តីដដែលបន្តថា ករណីទី១ អំពើលួចមានស្ថានទម្ងន់ទោសដោយសារគាស់ទម្លុះទម្លាយ(គាស់ទ្វារបង្អូចផ្ទះចូលលួចទ្រព្យសម្បត្តិ) ប្រព្រឹត្តនៅចំណុចក្នុងហាងនំអប្សារាផ្ទះលេខ១៤៦១៤៨អឺ០អឺ១អឺ២ ផ្លូវលេខ១៨២ ភូមិ៦ សង្កាត់បឹងព្រលឹត ខណ្ឌ៧មករា រាជធានីភ្នំពេញ កាលពីថ្ងៃទី ០៧ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង ១២និង ៤៥ នាទីរំលងអាធ្រាត្រ ។

ជនរងគ្រោះឈ្មោះ ឈឺ សៀមហ៊ាង ភេទស្រី អាយុ ៧០ឆ្នាំ ជនជាតិ ខ្មែរ មុខរបរលក់នំស្នាក់នៅផ្ទះលេខ១៤៦១៤៨អឺ០ អឺ១អឺ២ ផ្លូវលេខ១៨២ ភូមិ៦ សង្កាត់បឹងព្រលឹតខណ្ឌ៧មករា រាជធានីភ្នំពេញ ។

សម្ភារបាត់បង់៖ ចិញ្ចៀនពេជ្រ មួយវង់ តម្លៃ ៦,០០០ដុល្លារអាមេរិក , នាឡិកាពេជ្រមួយគ្រឿង តម្លៃ ១០,០០០ដុល្លារអាមេរិក ,ខ្សែដៃពេជ្រមួយខ្សែ តម្លៃ ៧,០០០ដុល្លារអាមេរិក , ប្រាក់ខ្មែរ ចំនួន ៩៥លានរៀល , ប្រាក់ដុល្លារ ចំនួន ៨០០ដុល្លារអាមេរិក ។

ករណីទី២ អំពើលួច(ចូលក្នុងផ្ទះលួចទ្រព្យសម្បត្តិ) ប្រព្រឹត្តនៅចំណុចក្នុងផ្ទះលេខ៤៤ ផ្លូវលេខ១៩០ ភូមិ៦ សង្កាត់បឹងព្រលឹត ខណ្ឌ៧មករា រាជធានីភ្នំពេញ កាលពីថ្ងៃទី១៩ ខែកុម្ភ: ឆ្នាំ២០២០ វេលាម៉ោង ០១និង ២០នាទីរំលងអាធ្រាត្រ ។

ជនរងគ្រោះឈ្មោះ គីម ធី ភេទប្រុស អាយុ ៤៨ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ បុគ្គលិកក្រុមហ៊ុនស្នាក់នៅផ្ទះលេខ៥៧អឺ៣ ផ្លូវលេខ១៨ ភូមិ៤ សង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

សម្ភារបាត់បង់ ៖ នាឡិកាចំនួន ០១គ្រឿង , ទូរសព្ទ័ដៃម៉ាកអាយហ្វូន ពណ៌ស គ្មានស៊ីមចំនួន ០១ , ទូរសព្ទ័ដៃម៉ាកសាំសុង ពណ៌ខ្មៅ គ្មានស៊ីមចំនួន ១ , ប្រាក់យ័នចិន ចំនួន១៤,០០០យ័ន , ឯកសារមួយចំនួនក្នុងកាបូបពណ៌ ខ្មៅ ។

ដោយឡែកវត្ថុតាង និងភស្តុតាងចាប់យកពីជនសង្ស័យរួមមាន៖ ម៉ូតូម៉ាក ហុងដាប៊ីតពណ៌សលាយខៀវ ស៊េរីឆ្នាំ២០២០ លេខតួ ៩០៣០៤៧៣ លេខម៉ាស៊ីន ៩០៣០៨៤៤ ពាក់ស្លាកលេខ កំពង់ចាម 1X-1628 ,  ម៉ូតូម៉ាកហុងដាហ្សូមមើអ៊ីច ពណ៌ត្រួយចេក ស៊េរីឆ្នាំ២០១៧ លេខតួ ៥១៥៨៨៧៦ លេខម៉ាស៊ីន ៥៨៨៧៦ ពាក់ស្លាកលេខ ភ្នំពេញ 1GM-5406 , ម៉ូតូម៉ាកហុងដា ហ្សូមម័រអ៊ីច ពណ៌ទឹកប៊ិចលាយទឹកក្រូច ស៊េរីឆ្នាំ ២០១៧ លេខតួ៥១០៥០៨៨ លេខម៉ាស៊ីន ០១០៥០៨៨ ពាក់ស្លាកលេខ ភ្នំពេញ 1GB -5033  , ចិញ្ចៀនធ្វើពីលោហធាតុពណ៌លឿងស្លេក មានដាំត្បូងពណ៌ស ចំនួន០១គ្រាប់ ,ចិញ្ចៀនធ្វើពីលោហធាតុពណ៌ស ដាំត្បូងពណ៌សព័ទ្ធជុំវិញត្បូងពណ៌លឿងធំចំកណ្តាលចំនួនមួយគ្រាប់, នាឡិកាដៃចំនួន ៥គ្រឿង(តូច) ខ្សែដែក ចំនួន ៤គ្រឿង ខ្សែជ័រ ចំនួន ១គ្រឿង ។ , នាឡិកាដៃធ្វើពីលោហធាតុពណ៌លឿងស្លេក មានដាំត្បូងពណ៌ស មួយគ្រឿង , ខ្សែកធ្វើពីលោហធាតុចំនួន ២ខ្សែមួយខ្សែតូចប្រវែង ៤៨សង់ទីម៉ែត្រ មួយខ្សែធំប្រវែង៦២សង់ទីម៉ែត្រ , ប្រាក់ដុល្លារចំនួន ១,០០០ដុល្លារអាមេរិក , ប្រាក់រៀលចំនួន ០៨លាន, ពិល ពណ៌ខ្មៅ ចំនួន ០១ , អត្តសញ្ញាណប័ណ្ណឈ្មោះ ប្រាក់ សុគា ចំនួន ០១សន្លឹក , ប័ណ្ណសម្គាល់យានយន្តឈ្មោះប្រាក់ សុគា ចំនួន ០១សន្លឹក , ប័ណ្ណសម្គាល់យានយន្តចំនួន០២សន្លឹក ពាក់ស្លាកលេខ 1DK-0238 ចំនួន ១សន្លឹក ម្ចាស់កម្មសិទ្ធិរបស់ឈ្មោះ រស់ ពៅពាក់ស្លាកលេខ ភ្នំពេញ 1GM-5406 ម្ចាស់កម្មសិទ្ធិឈ្មោះ ឈួ គឹម លៀន , អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឈ្មោះ ផុន រ៉ាន , ទួណឺវីស ចំនួន ០១ , ខ្សែកាប ពណ៌ខ្មៅប្រវែងជាង១០ ម៉ែត្រ , ទួណឺវីស ដងខ្មៅលាយលឿងចំនួន ០១ , និងជ័របន្ទះរនាប ចំនួនមួយដើមប្រវែង ២,៣០ ម៉ែត្រ ។

បច្ចុប្បន្នជនសង្ស័យ រួមនិងវត្ថុតាងខាងលើ ត្រូវបានការិយាល័យជំនាញបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី ៕ស រស្មី


ចែករំលែក៖