ព័ត៌មានទាន់ហេតុការណ៍៖

ទីតាំងបាញ់ត្រីដែលមានម្ចាស់ជាសមត្ថកិច្ចនគរបាលក្រសួងមហាផ្ទៃ ឈ្មោះ គឹមជាតិ ល្បីឈ្មោះខាងបើកល្បែងហ្គេមបាញ់ត្រីនៅក្នុងខណ្ឌបឹងកេងកង

ចែករំលែក៖

ភ្នំពេញ៖ ទីតាំង អិនធឺណេតយីហោ 105 មួយកន្លែងបង្កប់ ហ្គេមបាញ់ត្រីដុះស្លែងដែលសមត្ថកិច្ចចុះបង្ក្រាបបានមួយរយៈពេលនេះបានបើកដំណើរការឡើងវិញ ហើយទីតាំងល្បែងហ្គេមបាញ់ត្រីនេះបានបើកទទួលស្វាមគន៍ភ្ញៀវ២៤ម៉ោងលើ២៤ម៉ោង ដែលគេដឹងថាមានម្ចាស់ជាសមត្ថកិច្ចនគរបាលក្រសួងមហាផ្ទៃ ដែលល្បី ឈ្មោះ គឹមជាតិ ខាងបើកល្បែងនៅក្នុងរាជធានីភ្នំពេញ។

ប្រជាពលរដ្ឋ ក៏បានធ្វើការរិះគន់ថា ម្ចាស់ហ្គេមពិតជាខ្លាំងមែន ធ្វើអោយមន្រ្តីនគរបាលតូចតាច គ្រវីក្បាលដូចគោស្រាំងទិច។ តើឯណាទៅពាក្យថា៖ ភូមិ -សង្កាត់មានសុវត្តិភាពនោះ។
ទីតាំង អិនធឺណេតយីហោ 105 មួយកន្លែងបង្កប់ ហ្គេមបាញ់ត្រីដ៏មានឥទ្ធិពលនោះត្រូវគេរាយការណ៍អោយដឹងថា៖ តាមបណ្ដោយផ្លូវលេខ១០៥ ក្នុងសង្កាត់ បឹងកេងកងទី២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។

ប្រភពពត៌មានពីប្រជាពលរដ្ឋបានឲ្យដឹងថា ៖ ម្ចាស់ជាអ្នករកស៊ីបើកហ្គេមបាញ់អាជីព និងមានខ្នងធំ បានដើរអួតប្រាប់អ្នកញៀនហ្គេមថាទីតាំងហ្គេមបាញ់ត្រីរបស់ខ្លួន គ្មាននណាហ៊ានបង្ក្រាបឡើយ ព្រោះខ្លួន បានរត់ការបង់ខែជូនដល់សមត្ថកិច្ចនិងអាជ្ញាធរ អស់ ហើយនៅពេលចុះបង្ក្រាបទៀតសោត សង្ស័យ មានអន្តរាគមន៍ ឬមួយ បានលាភធំហើយ មើលទៅបានជាបង្ក្រាបហើយមិនដកហូត វត្ថុតាង ហើយទុកអោយបើកវិញបែបនេះ។

ប្រជាពលរដ្ឋ ក៏បានអោយដឹងទៀតថា៖ កន្លងមក លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាល ជាតិនិងជាស្នងការនគរបាលរាជធានីភ្នំពេញ បានយកចិត្តទុកដាក់ចេញបទបញ្ជាអោយគ្រប់អធិការខណ្ឌទាំង១៤ សហការចុះបង្ក្រាបទីតាំងល្បែងស៊ីសងខុសគ្រប់ប្រភេទនៅក្នុងរាជធានីភ្នំពេញ តែបទបញ្ជារនេះហាក់ដូចជាគ្មានប្រសិទ្ធិភាពព្រោះល្បែងស៊ីសង បានកើតឡើងវិញពេញបន្ទុក។

ប្រជាពលរដ្ឋដែលរស់នៅជិតខាង និងជាប់ទីតាំងខាងលើ បានបង្ហើបឲ្យដឹងថា ៖ នៅទីតាំងហ្គេមបាញ់ត្រីមួយកន្លែងនេះ មួយយប់ៗមានក្មេងទំនើងក្មេងស្ទាវចេញចូលឥតឈប់ឈរ វាយកាប់ចាក់បង្កភាពភ័យខ្លាច និងអសន្តិសុខសង្គមជាខ្លាំង និងបង្កឲ្យកើតមានអំពើចោរកម្មដូចជា លួច ឆក់ ប្លន់ ដែលបានកើតចេញពីល្បែងខាងលើនេះ ។

ដូច្នេះហើយប្រជាពលរដ្ឋរស់ជិតខាងសំណូមពរទៅដល់ លោក ធឹម សំអាន នៃគណៈអភិបាលបឹងកេងកង និងលោកវរសេនីយ៍ឯក ស៊ឹម ពិសិដ្ឋ អធិការនគរបាលខណ្ឌបឹងកេងកង ដែលទើបឡើងកាន់តំណែងថ្មី មេត្តាមានវិធានការចំពោះល្បែងសុីសងហ្គេមបាញ់ត្រីនៅចំណុចនេះផង ៕ដោយ៖ ស រស្មី


ចែករំលែក៖