រដ្ឋាភិបាលអង់គ្លេស បានត្រៀមផែនការ B ក្នុងករណីនាយករដ្ឋមន្រ្តី និងគណរដ្ឋមន្ត្រីមិនអាចដំណើរការបានដោយសារតែការឆ្លងកូវីដ-១៩ ។ បច្ចុប្បន្ននាយករដ្ឋមន្ត្រីអង់គ្លេស និងរដ្ឋមន្ត្រីក្រសួងសន្តិសុខ ធ្វើការពីចម្ងាយ ។
មកទល់ពេលនេះគេមិនទាន់ដឹងថា នាយករដ្ឋមន្ត្រី Boris Johnson ក៏ដូចជា រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានចម្លងកូវីដ-១៩ទៅដល់មន្ត្រីរូបណាខ្លះនៅឡើយទេ។ប៉ុន្តែតាមការសន្និដ្ឋានអាចនឹងមានមន្ត្រីជាន់ខ្ពស់ជាច្រើនរូបទៀតឆ្លងកូវីដ-១៩ ។ នៅពេលនេះរដ្ឋាភិបាលបានត្រៀមផែនការ B ក្នុងពេលមានមន្ត្រីជាន់ខ្ពស់ច្រើនរូបឆ្លងកូវីដ។ គេមិនទាន់ដឹងថាផែនការB ជាអ្វីនោះឡើយ ប៉ុន្តែចំពោះមុខ គឺរដ្ឋមន្ត្រីការបរទេសលោកDominic Raad នឹងជំនួសនាយករដ្ឋមន្ត្រី ដឹកនាំប្រទេសក្នុងពេលចាំបាច់។
នៅថ្ងៃទី២៨ ខែមីនា នេះ ព្រះមហាក្សត្រិយានីក៏បានរកឃើញឆ្លង កូវីដ-១៩ ផងដែរធ្វើឲ្យស្ថានភាពនៅក្នុងប្រទេសអងគ្លេសកាន់តែច្របូកច្របល។ កាលពីថ្ងៃ ទី២៧ ខែមីនា នាយករដ្ឋមន្ត្រីអង់គ្លេសធ្វើតេសវិជ្ជមានចំពោះកូវីដ-១៩ ហើយ២ម៉ោងក្រោយមករដ្ឋមន្ត្រីក្រសួងសុខាភិបាលMatt Hancock ក៏ឆ្លងកូវីដ-១៩ដែរ។
ចំណែកមិត្តស្រីរបស់នាយករដ្ឋមន្ត្រី Johnson គឺនាង Carrie Symonds អាយុ៣២ឆ្នាំកំពុងមានផ្ទៃពោះ ក៏បានកាត់ផ្តាច់ផងដែរ មុនពេលធ្វើតេស្តរកកូវីដ-១៩។ នៅពេលនេះគេមិនទាន់ដឹងថា នាយករដ្ឋមន្ត្រីអង់គ្លេសបានចម្លងទៅកាន់ មន្ត្រីណាខ្លះឡើយ ។ នៅក្នុងសន្និសីទកាលពីថ្ងៃទី២៥ខែមីនា មានមន្ត្រីជាច្រើនឈរក្បែរលោក ហើយពេលនេះបាននៅដាច់ដោយឡែក ។
បើទោះបីបែបណាក្តី នាយករដ្ឋមន្ត្រីអង់គ្លេសបានត្រៀមផែនការB ដើម្បីដឹកនាំប្រទេសប្រសិនើបមានមន្ត្រីជាច្រើនរូបទៀតឆ្លងកូវីដ ហើយ នាយករដ្ឋមន្ត្រីធ្លាក់ក្នុងសភាពធ្ងន់មិនអាចធ្វើការពីចម្ងាយបាននោះ៕ ធីរីណា