ភ្នំពេញ៖ យោងតាមការស្នើសុំពីរាជរដ្ឋាភិបាល ដល់សម្តេចប្រធានរដ្ឋសភាជាតិ ធ្វើការបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើការតែងតាំង និងកែសម្រួលសមាសភាពរាជរដ្ឋាភិបាល គឺនៅព្រឹកថ្ងៃទី៣០ខែមិនាឆ្នាំ២០២០នេះរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជាបានបើកសម័យប្រជុំជាវិសាមញ្ញ ដោយបានធ្វើការបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើការតែងតាំង និងកែសម្រួលសមាសភាពរាជរដ្ឋាភិបាលដូចមានរាយនាមខាងក្រោម៖
១/តែងតាំងទេសរដ្ឋមន្ត្រី
១-ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ជាទេសរដ្ឋមន្ត្រី
២-ឯកឧត្តម ហុឹម ឆែម ជាទេសរដ្ឋមន្ត្រី(ទទួលបន្ទុកបេសកកម្មពិសេស(
៣-ឯកឧត្តម អង្គ វង្សវឌ្ឍានា ជាទេសរដ្ឋមន្ត្រី(ទទួលបន្ទុកបេសកកម្មពិសេស)
៤-ឯកឧត្តម ត្រាំ អុីវតឹក ជាទេសរដ្ឋមន្ត្រី(ទទួលបន្ទុកបេសកកម្មពិសេស)
៥-ឯកឧត្តម ពេជ្រ ប៊ុនធិន ជាទេសរដ្ឋមន្ត្រី(ទទួលបន្ទុកបេសកកម្មពិសេស)
២/កែសម្រួល និងតែងតាំងសមាសភាពរដ្ឋមន្ត្រី
១-ឯកឧត្តម ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រីក្រសួងឧស្សហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍
២-ឯកឧត្តម កើត រិទ្ធ ជារដ្ឋមន្ត្រីក្រសួងយុត្តិធម៌
៣-ឯកឧត្តម ជា វ៉ាន់ដេត ជារដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍
៤-ឯកឧត្តម ព្រំ សុខា ជារដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ
៥-ឯកឧត្តម ឈិត សុខុន ជារដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា
សូមបញ្ជាក់ថា សម័យប្រជុំព្រឹកនេះ អវត្តមាន ឯកឧត្តម ហុឹម ឆែម ដោយសារបញ្ហាសុខភាព៕ ដោយ៖ សិ លា