ព័ត៌មានទាន់ហេតុការណ៍៖

ចំរើន សុភ័ក្រ បរិច្ចាក១ពាន់ដុល្លារចូលរួមទប់ស្កាត់Covid-19ក្រោយលើកពាន The Mask Singer

ចែករំលែក៖

ភ្នំពេញ៖ ឆ្លងកាត់ការប្រកួតអស់ជាច្រើនខែកន្លងមក តារាចម្រៀង ចំរើន សុភ័ក្រ បានលើកពានរង្វាន់ The Mask Singer រដូលកាលទី១ហើយ។ ក្រោយលើកពានជាអ្នកចម្រៀងឆ្នើម ភ្លាមៗនេះដែរ តារាស្រីរូបនេះបានប្រកាសចូលរួមបានបរិច្ចាកថវិកាផ្ទាល់ខ្លួនរួមជាមួយសប្បុរសជនជាច្រើននៅកម្ពុជាដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺនេះជាមួយរដ្ឋាភិបាលផងដែរ។

សិល្បករប្រុសស្រីល្បីឈ្មោះជាច្រើនបន្តបន្ទាប់បានចំណាយថវិកាផ្ទាល់ខ្លួនចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺCovid19តារាចម្រៀងជ្រកក្រោមទ្រនំផលិតកម្មហង្សមាសកញ្ញា ចំរើន សុភ័ក្ត្រក្រោយទទួលបានជ័យលាភីជើងឯកម្ចាស់ពានរង្វាន់ The Mask Singer របស់ទូរទស្សន៍ហង្សមាស កាលពីថ្ងៃទី២៩ ខែមីនាកន្លងទៅនេះនាងក៏បានចូលរួមបរិច្ចាគទឹកប្រាក់ចំនួន ១ពាន់ដុល្លារ ជាមួយ«មូលនិធិសិល្បករកូវីដ១៩« ដើម្បីឆ្លើយតបតាមការអំពាវនាវរដ្ឋាភិបាល ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលជំងឺនៃជំងឺកាចសាហាវនេះ

ម្ចាស់បទ«ម៉ែ»រូបនេះ បានបរិច្ចាគទឹកប្រាក់ ,០០០ដុល្លារ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលជំងឺCOVID-19 តបតាមការអំពាវនាវដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕ ដោយ៖ វឌ្ឍនា


ចែករំលែក៖