ព័ត៌មានទាន់ហេតុការណ៍៖

អភិបាលខេត្តបញ្ជាឲ្យនគរបាលឃាត់ខ្លួនស្រ្តីម្នាក់ ពាក់ព័ន្ធរំលោភដីធ្លី

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ ស្រ្តីម្នាក់ត្រូវកម្លាំងសមត្តកិច្ចនគរបាលឃាត់ខ្លួន តាមបញ្ជាលោកអភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ ពាក់ព័ន្ធករណីរំលោភដីធ្លីអ្នកដទៃធ្វើជាកម្មសិទ្ធ ។

ករណីឃាត់ខ្លួនស្រ្តីជនសង្ស័យខាងលើ ធ្វើឡើងនារសៀលថ្ងៃអង្គារ ៨កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០ ស្ថិតក្នួងភូមិឆាយលូក ឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់ ។

នគរបាលស្រុកវាលវែងប្រាប់ថា ស្រ្តីសង្ស័យត្រូវបានឃាត់ខ្លួនឈ្មោះ ម៉ន ដានី ហៅងោល អាយុ ៣៣ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិ.ឃុំកើតហេតុ ការឃាត់ខ្លួនស្រ្តីសង្ស័យខាងលើ គឺទទួលបទបញ្ជាលោកអភិបាលខេត្តពោធិ៍សាត់ ។

ប្រភពព័ត៌មានដដែលបន្តទៀតថា ស្រ្តីសង្ស័យជាប់ពាក់ព័ន្ធករណីរំលោភដីធ្លីអ្នកដទៃធ្វើជាកម្មសិទ្ធ នៅចំណុចខាងត្បូងជាប់ព្រៃសហគមន៍ព្រៃឈើ ភូមិឆាយលូក ស្រ្តីសង្ស័យនាំខ្លួនយកមកបន្តនីតិវិធី នៅអធិការដ្ឋាននគរបាលស្រុកវាលវែង ៕ បុឹម ពិន


ចែករំលែក៖